ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការសិក្សា​៖ អ្នកខ្លះ​ងាយ​នឹង​សន្លប់​ដោយសារ​គ្រឿង​ស្រវឹង​
05, Mar 2021 , 10:59 pm        
រូបភាព
​ការសិក្សា​ថ្មី​មួយ​បានឱ្យដឹងថា មនុស្ស​មួយចំនួន​ងាយ​នឹង​សន្លប់​ដោយសារ​ការ​ញ៉ាំ​សុរា​ជាង​អ្នកដទៃ ដោយសារតែ​ភាពខុសគ្នា​នៃ​ដំណើរការ​របស់​ជាតិ​អាល់កុល​មាន​ឥទ្ធិពល​លើ​ខួរក្បាល​។​

 
 ក្រុម​អ្នកស្រាវជ្រាវ​បាន​ស្កេ​ន​ខួរក្បាល​ដោយ​ប្រើ MRI ដែល​បាន​ធ្វើឡើង​ខណៈដែល​មនុ​ស្ស ១២​នាក់ ដែល​ធ្លាប់មាន​ប្រវត្តិ​សន្លប់​ដោយសារ​គ្រឿង​ស្រវឹង និង​មនុស្ស ១២​នាក់​មិន​ធ្លាប់​សន្លប់ បាន​ប្រើ​ការចងចាំ​។ ពួកគេ​បានធ្វើការ​ពិសោធន៍​ការចងចាំ​ទាំង​ពេលដែល​ទទួលទាន​និង​មិន​ទទួលទាន​គ្រឿង​ស្រវឹង​។​
 
 ការរកឃើញ​នេះ​ត្រូវបាន​ចេញផ្សាយ​ក្នុង​សារពត៌មាន Alcoholism​។​
 
 អ្នកស្រាវជ្រាវ Reagan Wetherill បាន​និយាយថា “​ការរកឃើញ​របស់​យើង​បាន​ណែនាំ​ថា​អ្នកខ្លះ​ងាយ​នឹង​ជួបប្រទះ​នឹង​ការ​សន្លប់​ដែល​បង្ករ​ឡើង​ដោយ​គ្រឿង​ស្រវឹង​ជាង​អ្នកដទៃ ដោយសារតែ​ភាពខុសគ្នា​នៃ​ឥទ្ធិពល​ជាតិ​អាល់កុល​មាន​លើ​សកម្មភាព​របស់​ខួរក្បាល​ក្នុង​តំបន់​ដែល​ទាក់ទង​នឹង​ការពិនិត្យ​ដោយ​ខ្លួនឯង ការយកចិត្តទុកដាក់ និង​ការចងចាំ​”​។​
 
 “​មិត្ត​របស់​អ្នក​អាច​ញ៉ាំ​គ្រឿង​ស្រវឹង​បាន​ក្នុង​កម្រិត​ណាមួយ​ដោយ​មិន​ស្រវឹង​និង​មាន​ស្មារតី​ធម្មតា មិនមែន​មានន័យថា​អ្នក​ឬ​អ្នក​ដទៃទៀត​អាច​ញ៉ាំ​បាន​ក្នុង​កម្រិត​ដូចគ្នា​ដោយ​មិន​ប៉ះពាល់​ស្មារតី​របស់​អ្នក​នោះទេ​”​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com