ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! ក្រហាយទ្រូងពេលមានផ្ទៃពោះ? កុំរំលងអត្ថបទ
× ក្រហាយទ្រូងជាអាការៈទូទៅបំផុតមួយដែលតែងកើតឡើងកំឡុងពេលមានផ្ទៃពោះ។ ទោះបីវាពិបាកនឹងបំបាត់ទាំងស្រុង ប៉ុន្តែក៏មានគន្លឹះមួយចំនួនអាចជួយសម្រាលអាការៈបានគួរសមដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះដោះស្រាយបញ្ហាក្រហាយទ្រូងកំឡុងពេលមានផ្ទៃពោះ ៖
១. ចៀសវាងអាហារនិងភេសជ្ជៈមួយចំនួន
ចៀសវាងទទួលទានអាហារ ព្រមទាំងភេសជ្ជៈណាដែលអាចបង្កបញ្ហានេះរួមមានកាហ្វេអ៊ីន កាបូណាត អាហារមានជាតិអាស៊ីត សូកូឡា ទឹកខ្មេះ និងផ្លែប៉េងប៉ោះជាដើម។ ការទទួលទានគ្រឿងស្រវឹងកំឡុងពេលមានផ្ទៃពោះក៏មិនត្រូវបានលើកទឹកចិត្ត ឬណែនាំដូចគ្នា ខណៈដែលវាងាយនឹងបង្កបញ្ហាក្រហាយទ្រូង។
២. ទទួលទានតិចៗ ប៉ុន្តែច្រើនដង
ការទទួលទានអាហារច្រើន គឺមិនល្អសោះឡើយកំឡុងពេលមានផ្ទៃពោះដោយវាអាចបង្កបញ្ហាក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះ។ ដើម្បីជាការប្រសើរជំនួសឱ្យការទទួលទានអាហារច្រើនក្នុងពេលតែមួយ អ្នកគួរទទួលទានតិចៗ ប៉ុន្តែច្រើនដងវិញ។ អ្នកជំនាញជាច្រើនណែនាំឱ្យទទួលទានអាហាររាវៗដូចជាស៊ុប ទឹកផ្លែឈើក្រឡុក និងយ៉ាអួរពីមួយពេលទៅមួយពេល ខណៈដែលវាមិនធ្វើទុក្ខដល់ក្រពះ។
៣. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ទោះបីជាអ្នកចាំបាច់ត្រូវគ្រប់គ្រងការទទួលទានសារធាតុរាវដើម្បីទប់ស្កាត់អាការៈហើមពោះ។ ប៉ុន្តែត្រូវចងចាំថាការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺនៅតែសំខាន់ណាស់កំឡុងពេលមានផ្ទៃពោះ។
៤. គេងភ្លាមៗក្រោយពេលអាហារ
ជាធម្មតាអាស៊ីតត្រូវបានផលិតឡើងនៅពេលរំលាយអាហារដែលមានផ្ទុកនៅក្នុងក្រពះ។ហើយការគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារ គឺអាចនឹងបណ្ដាលឱ្យអាស៊ីតក្រពះមិនហូរចុះក្រោម ប៉ុន្តែបែរជាហូរឆ្លងកាត់ក្រពះទៅប៉ះផ្នែកណាមួយនៃបំពង់អាហារវិញដែលបង្កជាបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ជាលទ្ធផលអ្នកអាចនឹងក្រហាយទ្រូង ឬក្នុងបំពង់ក។ ប្រសិនបើអ្នកចង់សម្រាក ចូរកុំគេងផ្ងាររាបស្មើ គឺត្រូវព្យាយាមកល់ខ្នើយឱ្យផ្នែកខាងលើនៃរាងកាយខ្ពស់បន្តិចដើម្បីទប់ស្កាត់អាការៈក្រពេះមិនឱ្យច្រាលឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com