កីឡាជាតិ
ជាតិ
ខេមបូឌានលីគ៖ ព្រៃវែងស្វាគមន៍អង្គរថាយហ្គឺរ រីឯសូលទីឡូជួបភ្នំពេញក្រោន អគ្គិសនីកម្ពុជាជួបនគរបាលជាតិ ពិធីសូត្រមន្ត ក្រុងពាលី សាងសង់ព្រះភូមិជាសក្ការបូជា នៅកីឡដ្ឋានក្លិបបាល់ទាត់ខេត្តព្រៃវែង កាលពីថ្ងៃទី៣ខែមីនា
× ការប្រកួតពានរង្វាន់កីឡាបាល់ទាត់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ បើករដូវកាលថ្មី នាថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ នេះ ដោយមានបីប្រកួតនៅលើទីលានផ្សេងៗគ្នា ហើយចាប់ផ្តើមពីម៉ោង៣ និង៣០នាទី។
នៅកីឡដ្ឋាន អេស អ យូ ក្នុងទឹកដីខេត្តសៀមរាប សូលទីឡូអង្គរ ត្រូវស្វាគមន៍ភ្នំពេញក្រោន។ កាលពីរដូវកាលមុន ក្រុមទាំងពីរមានលទ្ធផលស្មើ ២-២ នៅកីឡដ្ឋាន Smart RSN។ សូលទីឡូអង្គរ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១ រីឯភ្នំពេញក្រោន បានលេខ៣។
នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ក្រុមអគ្គិសនីកម្ពុជា ទទួលនគរបាលជាតិ។ ក្រុមទាំងពីរក៏បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ ផងដែរកាលពីរដូវកាលមុន ដោយអគ្គិសនីកម្ពុជារួចផុតពីតំបន់កាត់ចោល ចំណែកឯនគរបាលជាតិបានលេខ៩។
នៅថ្ងៃដដែល ព្រៃវែង ម្ចាស់ពានក្របខណ្ឌទី២ (Cambodian Second League) ត្រូវបើកកីឡដ្ឋានរបស់ខ្លួនសម្រាប់ជំនួបដំបូងនៅក្របខណ្ឌកំពូលដោយប៉ះជាមួយអង្គរថាយហ្គឺរ។ អង្គរថាយហ្គឺរដែលមកពីសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៧កាលពីរដូវកាលមុន៕
Tag:
Cambodian League 2021
© រក្សាសិទ្ធិដោយ thmeythmey.com