COVID-19
ជាតិ
អ្នកជំងឺកូវីដ ៣៤ករណីទៀត ខណ:អ្នកជាសះស្បើយ១៩នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០ កុម្ភ:
× ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៧ ខែមីនា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៤នាក់ទៀត ដោយ៣១នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង៣នាក់ទៀតជាករណីនាំចូល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩នៅថ្ងៃនេះ មានជនជាតិចិនចំនួន២១នាក់ ដោយ៧នាក់នៅរាជធានីភ្នំពេញ និង១៤នាក់ទៀតនៅខេត្តព្រះសីហនុ។ ជនជាតិខ្មែរមានចំនួន៧នាក់នៅរាជធានីភ្នំពេញ កំពង់ធំ និងព្រៃវែង។ ជនជាតិវៀតណាមចំនួន១នាក់នៅព្រះសីហនុ។
ចំពោះអ្នកជំងឺកូវីដ-១៩ដែលជាករណីនាំចូល ជាបុរសជនជាតិខ្មែរអាយុ ៤០,៥៦ និង៥២ឆ្នាំ ពួកគេទាំង៣នាក់នោះជាអ្នកបម្រើការនៅអង្គការសហប្រជាជាតិ ជាអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រីក ហើយមកដល់កម្ពុជានៅថ្ងៃទី២១ ខែកុម្ភៈ។
បច្ចុប្បន្នពួកគេទាំងនោះត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ និងសាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ។
នៅថ្ងៃនេះក្រសួងសុខាភិបាលក៏បានប្រកាសករណីជាសះស្បើយចំនួន១៩នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
នៅកម្ពុជាទាំងមូលមានអ្នកឆ្លងសរុបចំនួន៩៨៧នាក់ហើយ ក្នុងនោះករណីសះស្បើយ មាន៥១០នាក់ រីឯអ្នកជំងឺក្នុងសហគមន៍២០កុម្ភៈ ឡើងដល់៤៧៧នាក់ហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com