ជាតិ
បទសម្ភាសន៍
វីដេអូ
ឧបាសិកា សុខ ផល ជ្រើសរើស​ការ​ត្បាញ​កាបូប​កំប្លោក ភ្ជាប់​ជីវិត​ជា​អ្នក​កាន់សីល​
07, Mar 2021 , 8:29 pm        
រូបភាព
​សៀមរាប​៖ ពលរដ្ឋ​មួយចំនួន​នៅ​តំបន់ភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស មានរ​បរជា​អ្នក​ត្បាញ​កំប្លោក​។ របរ​នេះ បានផ្តល់​ចំណូល​មួយផ្នែកធំ ដល់​ប្រជាពលរដ្ឋ​ទាំងនោះ និង​ជួយ​ស្ដ្រី​ជាច្រើន​ឱ្យមាន​ការងារ​ធ្វើ ក្នុងនោះ​មាន​ឧបាសិកា សុខ ផល ផងដែរ​។  លោកយាយ ផល បានជ្រើសរើស​ការងារ​ត្បាញ​កាបូប​កំប្លោក មិន​បៀតបៀន​ជីវិត​សត្វ ដែល​ស៏​ក្ត​សម​សម្រាប់​អ្នក​កាន់សីល​ដូច​គាត់​។  បើតាម​ឧបាសិកា​វ័យ​៦៦​ឆ្នាំ​រូបនេះ តម្បាញ​កំប្លោក ជា​ប្រភព​ចំណូល​ចម្បង​ខ្លួន​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​លោក​អ្នកនាង​ទស្សនា​កិច្ច​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក​យា សុខ ផល ដូចតទៅ​៖ 
 
 
​អស់​ពេល​ច្រើន​ខែ​មកហើយ ដែល​លោកយាយ សុខ ផល ផ្តើម​ត្បាញ​កំប្លោក​ធ្វើ​កាបូប​ឱ្យ​ម្ចាស់​អាជីវកម្ម​មួយកន្លែង ក្នុង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។ រាល់ថ្ងៃ លោកយាយ​តែង​ចំណាយពេល​ដើម្បី​អង្គុយ​ត្បាញ​កាបូប គឺ​បន្ទាប់ពី​ទំនេរ​ពី​ម៉ោង​កាន់សីល ឬ​បុណ្យទាន​ផ្សេងៗ​។ លោកយាយ​ប្រាប់ថា ក្នុង​មួយថ្ងៃ​អាច​ត្បាញ​បាន​កាបូប​មួយ ដែល​អាច​ទទួល​កម្រៃ​បាន​១​ម៉ឺន​រៀល​។​
 
​លោកយាយ សុខ ផល បាន​ប្រាប់​ពី​មូលហេតុ ដែល​លោកយាយ​មក​អង្គុយ​ត្បាញ​កំប្លោក​នេះ​ថា​៖« អត់​ការងារ​អ៊ី ចូល​សីល​ហើយ ធ្វើ​អ៊ី​អត់​កើត ទៅ​ទន្លេ​មានតែ​ការងារ​ធ្វើ​ត្រី មានជីវិត ធ្វើ​អត់​បាន យើង​កាន់តែ​សីល​អ៊ីចឹង​»​។ 


 
​លោកយាយ សុខ ផល បាន​ឲ្យ​ដឹង​ទៀតថា លោកយាយ​រៀន​ត្បាញ​កាបូប​ពី​កំប្លោក​នេះ ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​។ បច្ចុប្បន្ន លោកយាយ​ចេះ​ត្បាញ​កាបូប​កំប្លោក​បាន​២​ម៉ូដ ហើយ​តាំងពី​ត្បាញ​មក លោកយាយ ធ្វើ​កាបូប​បាន​ប្រមាណ​១០០​ហើយ​។ របរ​នេះ វា​បាន​ជួយ​ឱ្យ​លោកយាយ សុខ ផល មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទៅ​វត្ត ធ្វើបុណ្យ​ទាន​បាន​ដោយ​ងាយស្រួល​៕





Tag:
 កំប្លោក​
  តម្បាញ​
  ប្រពៃណី​
 ​សិប្បកម្ម​
 ​ភ្នំ​ក្រោម​
© រក្សាសិទ្ធិដោយ thmeythmey.com