ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រី​ខ្ពស់​ប្រឈម​នឹង​ឱកាស​កើត​ជំងឺមហារីក​ច្រើន​ក្រោយ​អស់​រដូវ​
16, Mar 2021 , 6:59 am        
រូបភាព
ទំហំ​នៃ​ជំងឺមហារីក​បាន​កើនឡើង​ក្រោយ​អស់​រដូវ ហើយ​អ្នក​ស្រាវជ្រាវ​បាន​និយាយថា ស្ត្រី​ខ្ពស់​អាច​ប្រឈម​មុខ​ខ្ពស់​នឹង​ឪ​កាស​ក្នុង​ការវិវត្ត​ទៅជា​ដុំ​សាច់​កាយ​ជាង​អ្នក​ដែល​មាន​កម្ពស់​ទាប​។​



​ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា រាល់​កម្ពស់​ដែល​ឡើង​បាន​លើសពី ១០,១៦​សង់ទីម៉ែត្រ​, ស្ត្រី​វ័យ​ចំណាស់​បាន​ប្រឈមមុខ​លើស​ហានិភ័យ​លើសពី​១៣%​ចំពោះ​ជំងឺមហារីក​១៩​ប្រភេទ​។​
 
​វេជ្ជបណ្ឌិត ថូ​ម៉ាស រ៉ូ​ហាន (Thomas Rohan) ដែល​មក​ពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Albert Einstein បាន​និយាយថា នៅ​ចំនុច​នេះ មាន​ការស្រាវជ្រាវ​គ្រប់គ្រាន់​ដែល​បាន​ចង្អុលបង្ហាញ​ក្នុងទិសដៅ​ដូចគ្នា​ចំពោះ​យើង​ដែល​ក្នុង​ចំនោម​ស្ត្រី​ទាំងនោះ មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក​ជាមួយ​នឹង​ការកើនឡើង​កម្ពស់​។​
 
​រ៉ូ​ហាន​បាន​និយាយថា ទោះបីជា​វា​ជា​ការអង្កេត​មួយ​ដ៏​គួរអោយ​ចាប់អារម្មណ៍​, ប៉ុន្តែ​យើង​មិនដឹង​ច្បាស់​ពី​ការ​ពន្យល់​នោះទេ​។​
​ចំពោះ​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Cancer Epidemiology, Biomarkers & Prevention, អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​ស្ត្រី​ជិត ១៤៥.០០០​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​៥០​ឆ្នាំ ទៅ​៧០​ឆ្នាំ​។​
​អ្នកស្រាវជ្រាវ​បាន​សំដៅ​ទៅលើ​ស្ត្រី​ក្រោយ​អស់​រដូវ​ជិត​២១.០០០​នាក់​ដែល​បាន​វិវត្ត​យ៉ាង​ហោច​ណាស់​ទៅ​ជា​ជំងឺ​មហារីក​មួយ​អំឡុងពេល​១២​ឆ្នាំ​នៃ​ការតាមដាន​។​
 
​ក្រោយពី​បាន​មើល​ទៅលើ​អាយុ​, ការ​ផឹកស្រា និង​ការជក់បារី​, ប្រ​វតិ្ត​នៃ​ការសិក្សា​, ទម្ងន់ និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន និង​ការប្រើប្រាស់​ថ្នាំ​អរ​ម៉ូ​ន​របស់​អ្នក​, អ្នកស្រាវជ្រាវ​បាន​សរុប​ថា កម្ពស់​ខ្ពស់​ហាក់ដូចជា​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ពេញទី​ទៅ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​, ស្បូន​, តម្រង​នោម​, ក្រពេញ​អូវែ​, រន្ធ​គូថ និង​ក្រ​ពេញទី​រ៉ូ​អ៊ី​តត្រូវបាន​ពាក់ព័ន្ធ​នឹង​កម្ពស់​។​ ​ជាពិសេស​, ជាមួយ​នឹង​ការកើនឡើង​កម្ពស់​១០​សង់ទីម៉ែត្រ​, ឪ​កាស​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​សុដន់​, ក្រពេញ​អូវែ​, ស្បូន ឬ​ជំងឺ​មហារីក​ពោះវៀន​នោះ​គឺ​មាន​ពី​១៣% ទៅ​១៧%​។ ហើយ​ហានិភ័យ​នៃ​ជំងឺមហារីក​តម្រងនោម​, រន្ធ​គូ​, ក្រពេញ​ទី​រ៉ូ​អ៊ីត និង​ជំងឺមហារីក​ឈាម​គឺ​ចន្លោះ​ពី​២៣% ទៅ​២៩%​។​ ​រ៉ូ​ហាន​បាន​និយាយថា របៀប​នៃ​ការស្រាវជ្រាវ​ទាក់ទង​នឹង​ហានិភ័យ និង​កម្ពស់​អាច​ដើរតួរ​សម្រាប់​ការតាមដាន​ជំងឺមហារីក និង​ការធ្វើអន្តរាគមន៍​នានា​។​
 
​ការពន្យល់​ដ៏​សម​ហេតុផល​មួយ​ចំពោះ​ការស្រាវជ្រាវ​ទាំងនោះ​គឺថា ការប៉ះពាល់​នឹង​ការលូតលាស់​ឆាប់រហ័ស​ពេក​ដែល​ជះឥទ្ធិពល​លើ​កម្ពស់​របស់​មនុស្ស​ពេញវ័យ​ក៏​ជា​ហានិភ័យ​នៃ​ជំងឺមហារីក​។ អហារ​របស់​កុមារ​ក៏​ជះឥទ្ធិពល​លើ​កម្ពស់​របស់​មនុស្ស​ពេញវ័យ​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com