ជាតិ
បទសម្ភាសន៍
យុវជនសកម្ម សេវាល្អ
វីដេអូ
ទោះមានពិការភាព តែយុវតី សុជាតិ មិនអស់សង្ឃឹម និងប្តេជ្ញាខំសិក្សាឱ្យខ្លាំងដើម្បីគ្រួសារ
15, Mar 2021 , 4:59 pm        
រូបភាព
ដោយ៖ ហ៊ាវ ចិន្តា (យុវជនឃុំកូនសត្វ )
 
កំពត៖ យុវតី សែត សុជាតិ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ ស្ថិតនៅខេត្តកំពត។ ដ្បិតមានពិការភាពតាំងពីកំណើតមកមែន ប៉ុន្តែយុវតីរូបនេះ ទទួលបានការយកចិត្តទុកដាក់ និងជ្រោមជ្រែងយ៉ាងពេញលេញ ពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន។ សុជាតិ  ទទួលបានការជំរុញ និងឱ្យខ្លួនមានលទ្ធភាពសិក្សាតាមចំណូលចិត្តរបស់ខ្លួនផងដែរ។ ការណ៍នេះ បានធ្វើឱ្យ យុវសិស្សរូបនេះ សប្បាយចិត្ត និងមិនអស់សង្ឃឹមក្នុងជីវិតនោះទេ។ សុជាតិ ថែមទាំងបានប្តេជ្ញាចិត្តខិតខំសិក្សា ដើម្បីតបស្នងទៅនឹងការជ្រោមជ្រែងរបស់គ្រួសារ និងសង្គមជាតិទៀតផង។  យុវសិស្សរូបនេះថ្លែងដូច្នេះ «ខ្ញុំសប្បាយចិត្ត ដែលខ្ញុំបានមករៀន មានការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូ មិត្តភ័ក្ក និងអាណាព្យាបាល។ ទោះយ៉ាងណាក៏ខ្ញុំមិនអស់សង្ឃឹម ខ្ញុំនឹងខិតខំរៀនសូត្របន្តទៀត ទោះជាខ្ញុំពិការក្ដី ខ្ញុំនៅតែមានក្ដីសង្ឃឹម បន្តទៅមុខ»។ 

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអខាងក្រោមដូចតទៅ៖
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
អត្ថបទនិង វីដេអូ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕
 

Tag:
 យុវតី
  សិក្សា
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com