COVID-19
ជាតិ
អ្នកគ្រប់គ្រងការផ្សាយទូរទស្សន៍ Town លោក ហាក់ សុខហេង ឆ្លងកូវីដ-១៩
15, Mar 2021 , 9:03 pm        
រូបភាព
លោក ហាក់ សុខហេង ជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN បានឆ្លងកូវីដ-១៩ ក្រោយអ្នកធ្លាប់ចាក់វ៉ាក់សាំងលើកទី១រូបនេះ បានប៉ះពាល់ផ្ទាល់ជាមួយលោក ចាន់ មករា ដែលបានវិជ្ជមានកូវីដ-១៩កាលពីថ្ងៃទី១៣ ខែមីនានេះ។



ក្រោយដឹងថា លោក មករា ឆ្លងកូវីដ១៩ភ្លាម លោក សុខហេង បានទៅធ្វើតេស្តនៅថ្ងៃទី១៤ ខែមីនា និងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី១៥នេះ។ អ្នកគ្រប់គ្រងការផ្សាយរូបនេះ រស់នៅផ្ទះលេខ៩ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ច្បារអំពៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 

 
គិតមកដល់ពេលនេះ កម្ពុជា អ្នកជំងឺកូវីដ-១៩ សរុប១ ៣២៦នាក់ ដោយករណីសហគមន៍២០កុម្ភៈ មានដល់ទៅ ៨១១នាក់ ដែលរាលដាលដល់១០រាជធានី-ខេត្ត រួមមានភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង ក្នុងនោះអ្នកជំងឺភាគច្រើនជាជនជាតិចិន ខ្មែរ បន្ទាប់មកវៀតណាម និងជាតិសាសន៍ផ្សេងទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com