ពីនេះ ពីនោះ
«ពិធុរភាព»ឬ«វិធុរភាព» មានន័យដូចម្តេច?
17, Mar 2021 , 7:29 am        
រូបភាព
«ពិធុរភាព»អាចសរសេរជា«វិធុរភាព» ក៏បាន គឺមានន័យថា ការកើតទុក្ខម្នេញ, ដំណើរព្រាត់ប្រាសចាកបុគ្គលជាទីស្រឡាញ់ ដូចយ៉ាងព្រាត់ចាកបុត្រ, ភរិយា, ស្វាមី ជាដើម។

 
ពាក្យខ្លះទៀតអាចសរសេរផ្តើមដោយពាក្យ«ពិ» អាចសរសេរជា«វិ»ក៏បាន ដោយពាក្យទាំងនោះមានន័យស្រដៀងគ្នា និងដូចគ្នា។ ឧទាហរណ៍៖ វិន័យ និងពិន័យ, ពិសេស និងវិសេស ជាដើម៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com