ពីនេះ ពីនោះ
«គ្រៀវ» សរសេរជា «ក្រៀវ» ក៏បាន
18, Mar 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«គ្រៀវ» ឬ«ក្រៀវ» មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា វះកាត់ត្រង់គល់ទងយកអណ្ឌៈ (ពង) ចេញ។

 
ពាក្យ «គ្រៀវ» ឬ«ក្រៀវ» សម្រាប់ប្រើក្នុងន័យ គ្រៀវគោ, គ្រៀវក្របី, គ្រៀវជ្រូក (ចំពោះតែឈ្មោល) ។ វះកាត់យកស្បូនចេញមិនឲ្យមានកូន។  គ្រៀវជ្រូក (ញី)។ វះកាត់យកចេញនូវសាច់ដុំតូចជាប្រភពនៃតម្រេកក្នុងកាម។ គ្រៀវមាន់ (ឈ្មោល)។   
 
ពាក្យទាំងនេះក៏ប្រើសំដៅលើរុក្ខជាតិ។  វាយ, ដំ ឬ កាត់សំបកជុំវិញដើម សកយកចេញឲ្យអស់មិនឲ្យរស់តទៅទៀត។ គ្រៀវដើមក្រសាំង, គ្រៀវដើមគគីរ ។ ក្ដិច, កាច់ត្រួយ ឬខ្នែងថ្នាំ ដើម្បីឲ្យស្លឹកបានរីកធំក្រាស់ល្អ ហើយខ្លាំង មិនល្វីង។ គ្រៀវថ្នាំ ។ កាច់កន្ទុយផ្លែម្នាស់ ដែលនៅមិនទាន់ចាស់ ដើម្បីឲ្យផ្លែម្នាស់បានថ្លោសល្អ។
 
ចួនកាល គេកាច់កន្ទុយផ្លែចេញហើយគេរោយក្បុងមានជាតិប្រៃឡមៗ ដាក់ត្រង់កន្លែងដែលកាច់កន្ទុយនោះចេញ ដើម្បីឲ្យផ្លែម្នាស់ថ្លោសផង ឲ្យផ្លែនោះមានរសផ្អែមឈ្ងុយផង : គ្រៀវម្នាស់ ។ ប្រើជា គុ. ក៏មាន មាន់គ្រៀវ ។ល៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com