ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្រៅពីសុខភាព តើគេងបានគ្រប់គ្រាន់ល្អអ្វីខ្លះចំពោះសម្រស់? កុំរំលងអត្ថបទនេះ
17, Mar 2021 , 6:59 am        
រូបភាព
ភាគច្រើននៃពួកយើងធ្លាប់តែដឹងពីអត្ថប្រយោជន៍នៃការគេងបានច្រើនគ្រប់គ្រាន់ចំពោះសុខភាពរាងកាយ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាទម្លាប់នេះក៏ផ្ដល់ផលល្អស្មានមិនដល់ចំពោះសម្រស់ផងដែរ។ថាតើផលល្អៗទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការគេងបានច្រើនគ្រប់គ្រាន់ចំពោះសម្រស់ ៖

 
១. ទប់ស្កាត់បញ្ហាស្បែកយារធ្លាក់
 
ជាវិធីដ៏ងាយបំផុតមួយដើម្បីទប់ទល់នឹងបញ្ហាស្បែកយារធ្លាក់។ ទឹកជួយរក្សាសំណើមកោសិកាស្បែកដែលធ្វើឱ្យតឹងណែន។ ទឹកក៏ជួយកម្ចាត់ជាតិពុលផ្ដល់ឱ្យស្បែកនូវភាពរលោងស្រស់ថ្លាផងដែរ។
 
២. ប្រឆាំងភាពចាស់តាមវ័យជួយឱ្យស្បែកគ្មានស្នាមជ្រីវជ្រួញនិងស្នាមខ្សែ
 
ការគេងបានគ្រប់គ្រាន់ គឺសំខាន់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងស្បែកតឹងណែន។ វាចាំបាច់ក្នុងការគេងឱ្យបានស្កប់ពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ដើម្បីផ្ដល់ពេលគ្រប់គ្រាន់ឱ្យស្បែកជួសជុលខ្លួនឯង បង្កើនការផលិតកូឡាជែន និងស្ដារភាពរឹងមាំឡើងវិញ។
 
៣. ជួយឱ្យក្រចកនិងសក់ស្រស់ស្អាត
 
កូឡាជែន គឺមិនត្រឹមតែល្អសម្រាប់រក្សាភាពតឹងណែននៃស្បែក និងទប់ស្កាត់ស្នាមជ្រីវជ្រួញប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យក្រចករឹងមាំ ហើយសក់ប្រែជាមានភាពទន់ភ្លឺរលោងផងដែរ។ ប្រសិនបើអ្នកចង់ចំណេញប្រាក់មិនចាំបាច់ប្រើប្រាស់ផលិតផលថែរក្សាក្រចកនិងសក់ដែលមានតម្លៃថ្លៃ ចូរព្យាយាមគេងឱ្យបានច្រើនគ្រប់គ្រាន់រាល់យប់។
 
៤. ទប់ស្កាត់បញ្ហាធ្លាក់ត្របកភ្នែក
 
ប្រសិនបើគេងមិនគ្រប់ អ្នកនឹងមានអារម្មណ៍តានតឹង ឬស្ត្រេស ហើយភ្នែកប្រាកដជានឿយហត់បង្កើនបញ្ហាយារធ្លាក់មិនខាន។ ដើម្បីចៀសផុតបញ្ហានេះចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់រាល់យប់។​ ម្យ៉ាងវិញទៀតតាមរយៈការគេងបានគ្រប់គ្រាន់ គឺអ្នកកំពុងផ្ដល់ឱ្យរាងកាយនូវឱកាសដើម្បីព្យាបាលខ្លួនឯង ហើយពន្យឺតដំណើរការនៃភាពចាស់តាមវ័យ។
 
៥. ជួយគ្រប់គ្រងទម្ងន់
 
ផលប៉ះពាល់មួយផ្សេងទៀតនៃការគេងមិនគ្រប់ គឺជំងឺធាត់ជ្រុល។ កង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។ ម្យ៉ាងវិញទៀតការគេងមិនគ្រប់អាចបណ្ដាលឱ្យរាងកាយស្ត្រេសហើយបញ្ចេញអ័រម៉ូន cortisol ដែលបង្កើនឱកាសនៃការកើនទម្ងន់មិនចាំបាច់ផងដែរ។
 
៦. កម្ចាត់ស្នាមដក់ខ្មៅក្រោមភ្នែក
 
វិធីដ៏ងាយស្រួលបំផុតមួយទៀតដើម្បីបំបាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែកនោះ គឺការគេងឱ្យបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com