វិធី​ការពារ​កុំឲ្យ​ផ្តាសាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ការពារ​កុំឲ្យ​ផ្តាសាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​
19, Mar 2021 , 10:59 pm        
រូបភាព
​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​មិន​ចង់​ផ្តាសាយ អ្នក​អាច​អនុវត្ត​តាម​វិធី​ដែល​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​នៅ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

 
​អ្នក​ត្រូវ​តែ​លាងដៃ​ឲ្យបាន​ច្រើនដង ព្រោះ​មេរោគ​នៃ​ជំងឺ​ផ្តាសាយ​នេះ​តែងតែ​កើតមាន​លើ​ដៃ​អ្នក ដូចនេះ​ប្រសិនជា​អ្នក​មិន​ប្រយ័ត្ន ហើយ​យក​ដៃ​ទៅ​ញី​ច្រមុះ វា​អាច​ធ្វើឲ្យ​អ្នក​ផ្តាសាយ​យ៉ាង​ងាយ​។​
​អ្នក​អាច​ត្រដុស​ដៃ​អ្នក​ឲ្យបាន​ច្រើនដង​បាន នោះ​វា​នឹង​អាចជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ជំងឺ​ផ្តាសាយ​ទាំងនោះ​បាន​។​
​អ្នក​អាច​យក​ទឹក​ត្រជាក់​យក​មក​លុបមុខ និង​លាង​ច្រមុះ​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​មេរោគ​ទាំងអស់​ងាប់​ដែល​អាច​ធ្វើឲ្យ​អ្នក​មិន​ងាយ​កើត​ជំងឺ​ផ្តាសាយ​ឡើយ​។​
​អ្នក​ក៏​អាច​យក​ទឹកអំបិល​មក​ខ្ពល់​មាត់នៅ​រៀងរាល់​ព្រឹក និង​យប់​ដែរ ដើម្បី​ឲ្យ​វា​អាច​សម្លាប់​មេរោគ​ដែល​មាន​ក្នុង​មាត់ និង​បំពង់​ក​របស់​អ្នក នោះ​វា​នឹង​មិន​ធ្វើឲ្យ​អ្នក​ផ្តាសាយ​នោះទេ ប៉ុន្តែ​ក្រោយពេល​ដែល​អ្នក​ខ្ព​ល់ហើយ​ត្រូវតែ​ខ្ជាក់​ចេញ មិន​ត្រូវ​លេប​នោះទេ​។​
​អ្នក​អាច​ញ៉ាំ​សម្ល​មាន់​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ដែល​មិន​ធ្វើឲ្យ​អ្នក​ផ្តាសាយ​នោះឡើយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com