COVID-19
ជាតិ
គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ឱ្យផ្អាកការថ្វាយបង្គំតាមវិហារឥស្លាមទូទាំងប្រទេស
19, Mar 2021 , 10:29 pm        
រូបភាព
ទិដ្ឋភាពពេលរយប់នៅវិហារឥស្លាមមួយនាក្រុងសៀមរាប
ទិដ្ឋភាពពេលរយប់នៅវិហារឥស្លាមមួយនាក្រុងសៀមរាប
ភ្នំពេញ៖គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានណែនាំឱ្យសាសនាទាំងអស់នៅទូទាំងប្រទេស ផ្អាការជួបជុំថ្វាយបង្គំតាមវិហារសាសនាជាបណ្ដោះអាសន្នសិន ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

 
យោងតាមសេចក្ដីណែនាំរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ចុះថ្ងៃទី១៨ ខែមីនា បានប្រាប់ទៅសាសនិកឥស្លាមទាំងអស់ ត្រូវផ្អាកការជួបជុំថ្វាយបង្គំថ្ងៃសុក្រ និងថ្វាយបង្គំពើរជីម៉ាអះ (ថ្ងៃធម្មតា) តាមវិហារសាសនាគ្រប់ទម្រង់ ទូទាំងប្រទេស រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។ 
 
បន្ថែមពីនេះ គណៈដឹកនាំក៏មិនភ្លេចក្រើនរំលឹកដល់សាសនិកឥស្លាមទាំងអស់ ត្រូវបន្តរឹតបន្ដឹងការអនុវត្តវិធានការសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដូចជា ៣ការពារ និង៣កុំ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម ត្រូវពាក់ម៉ាស់ វាស់កម្ដៅ សម្អាតដៃនឹងសាប៊ូ ឬអាល់កុលជាប្រចាំ មិនត្រូវចាប់ដៃគ្នាជាដើម ហើយករណីសង្ស័យ ត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត៕
 
 

Tag:
 វិហារឥស្លាម
  កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com