ពីនេះ ពីនោះ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
21, Mar 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«ប្រសប់» និង«ប្រសព្វ» ទំនងជាមានពលរដ្ឋមួយចំនួនច្រឡំន័យគ្នា។ បើទោះបីជា ពាក្យទាំងពីរនេះមានសូរសព្ទដូចគ្នាក៏ពិតមែន ប៉ុន្តែពាក្យទាំងពីរនេះមិនមានន័យដូចគ្នាឡើយ។ 
«ប្រសប់» មានន័យថា ថ្នឹក,ប៉ិន,ប៉ិនខាងស្ទង់,លៃ,គ្នេរ។ ពាក្យនេះសម្រាប់ប្រើសំដៅលើមនុស្ស។ ឧទាហរណ៍៖ ចេះដប់មិនប្រសប់មួយ មានន័យថា អ្នកចេះគ្រប់យ៉ាង មិនប្រសប់មួយ។ ម្នាក់នោះពិតជាប្រសប់ធ្វើណាស់។


 
សម្រាប់ពាក្យ «ប្រសព្វ» ប្រើជាកិរិយាសព្ទ មានន័យថា រួមគំនិតគ្នា,រួមសុខទុក្ខនឹងគ្នា, មានមុខប្រទល់រួមចូលគ្នា។ ឧទាហរណ៍៖ប្តីប្រពន្ធនោះ មានអធ្យាស្រ័យល្អណាស់ តាំងពីប្រសព្វគ្នាមក មិនដែលឈ្លោះទាស់ទែងខ្វែងគំនិតគ្នាម្តងសោះឡើយ។ «ប្រសព្វ»ប្រើជាកិរិយាសព្ទវិសេសន៍ និងជាគុណសព្ទ គឺមានន័យថា ដែលមានមុខប្រទល់រួមគ្នា។ ទន្លេប្រសព្វមុខ ,ទឹកប្រសព្វគ្នា,ផ្លូវប្រសព្វគ្នា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com