ជាតិ
ពីនេះ ពីនោះ
កែច្នៃដុំសាប៊ូចាស់ ឲ្យមានជីវិតជាថ្មី
23, Mar 2021 , 8:59 am        
រូបភាព
អ្នកស្រី នូ ចាន្នី លើកបង្ហាញដុំសាប៊ូចាស់ៗ ប្រើប្រាស់រួច ដែល Eco-Soap Bank ប្រមូលបានពីបណ្តាសណ្ឋាគារនៅក្នុងខេត្តសៀមរាប។ រូបភាព៖ ឈុត ឈាណា
អ្នកស្រី នូ ចាន្នី លើកបង្ហាញដុំសាប៊ូចាស់ៗ ប្រើប្រាស់រួច ដែល Eco-Soap Bank ប្រមូលបានពីបណ្តាសណ្ឋាគារនៅក្នុងខេត្តសៀមរាប។ រូបភាព៖ ឈុត ឈាណា
ដោយ:
A second life for soap: Eco-Soap Bank

 
 Eco-Soap Bank គឺជាអង្គការមនុស្សធម៌ និងបរិស្ថាន មិនរកប្រាក់ចំណេញ ដែលបានប្រមូលដុំសាប៊ូចាស់ៗ ដែលបានប្រើប្រាស់រួច មកកែច្នៃជាសាប៊ូថ្មី ដើម្បីចែកចាយសហគមន៍នានា ប្រើប្រាស់រក្សាអនាម័យលាងសម្អាតដៃ។ Eco-Soap Bank បានបង្កើតឡើងនាឆ្នាំ ២០១៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា បន្ទាប់មក ក៏បានរីកសាយភាពទៅបណ្តាប្រទេសនានា ក្នុងពិភពលោក មានដូចនេះ៖ «ប្រទេសអេស្វាទីនី ប្រទេសឡាវ ប្រទេសលីបង់ ប្រទេសកេនយ៉ា ប្រទេសរវ៉ាន់ដា ប្រទេសសេរ៉ាឡេអូន ប្រទេសនេប៉ាល់ ប្រទេសតង់ហ្សានី និងប្រទេសអាព្រិកខាងត្បូង» ជាដើម។ Eco-Soap Bank បានផ្គត់ផ្គង់សាប៊ូដល់សហគមន៍នៅតាមជនបទ ដែលពួកគេត្រូវការដើម្បីសុខភាព អនាម័យ និងសុវត្ថិភាព ចៀសផុតពីរោគឆ្លងផ្សេងៗ ជាពិសេសដើម្បីលើកកម្ពស់នៃការលាងដៃ ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។

សូមអញ្ជើញទស្សនា និងចែករំលែកវីដេអូនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពី Eco-Soap Bank៕ https://youtu.be/tMckyok4j2k
 

© រក្សាសិទ្ធិដោយ thmeythmey.com