ជាតិ
លោក ណុប វី៖ «បណ្ដាញអ្នកកាសែតស្រីនៅកម្ពុជា » នឹងដោះស្រាយបញ្ហាស្ត្រី ហើយធ្វើឱ្យបំណងពួកគេក្លាយជាការពិត លោក ណុប វី នាយកប្រតិបត្តិសម្ព័នអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CAMBOJA)
× ភ្នំពេញ៖ សម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា ហៅកាត់ថា ខេមបូចា (CAMBOJA) កំពុងរៀបចំគម្រោងបណ្ដាញអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាស្ត្រី ហើយធ្វើឱ្យបំណងពួកគេក្លាយជាការពិត។ នេះជាការបញ្ជាក់របស់លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
ខេមបូចា នឹងបើកសិក្ខាសាលា ស្តីពីគម្រោង«បណ្ដាញអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា» នៅថ្ងៃទី២៥ មីនា ដើម្បីពិភាក្សា និងពិគ្រោះយោបល់គ្នា ក្នុងការប្រមូលធាតុចូលផ្សេងៗទៀត ក្នុងការអនុវត្តគម្រោងនេះ។ បើតាមលោក ណុប វី មូលហេតុនៃការរៀបចំគម្រោងនេះឡើង ដោយសារតែស្ថាប័នលោកមើលឃើញ និងទទួលបានព័ត៌មានពីស្ត្រី ជុំវិញបញ្ហាប្រឈម ក៏ដូចជាការបៀតបៀននានា ពីសំណាក់បុរស នៅក្នុងការបំពេញភារកិច្ចក្នុងវិស័យនេះ។
ដើម្បីជ្រាបព័ត៌មានលម្អិតនេះ សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា ហៅកាត់ថា ខេមបូចា ដូចតទៅ៖
ដោយសារមើលឃើញពីបញ្ហាប្រឈមរបស់ស្ត្រីក្នុងវិស័យព័ត៌មាននេះ ទើបសម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា សម្រេចបង្កើត «គម្រោងបណ្ដាញអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា» ដើម្បីជួយដោះស្រាយបញ្ហាស្ត្រី តាមរយៈការទទួល និងដោះស្រាយរាល់ពាក្យបណ្ដឹងរបស់ពួកគេ។ បើតាមលោក ណុប វី ក្រៅពីដោះស្រាយបណ្ដឹងរបស់អ្នកកាសែតស្ត្រីហើយនោះ គម្រោងនេះ ក៏ជួយលើកកម្ពស់ស្ត្រី ឱ្យក្លាហានប្រឡូកក្នុងវិស័យព័ត៌មាន តាមក្តីស្រមៃរបស់ពួកគេដែរ។
គម្រោងរបស់ខេមបូចានេះ ទទួលបានការគាំទ្រថវិកាពីស្ថានទូតនូវែលសេឡង់ (New Zealand) នៅទីក្រុងបាងកក រួមទាំងដៃគូសហការនានា ពីខាងរដ្ឋាភិបាល និងអង្គការជាតិ និងអន្តរជាតិផងដែរ។ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តយ៉ាងយូរ នៅចុងឆ្នាំ២០២១។ ចំណែកអ្នកគ្រប់គ្រងគម្រោង«បណ្ដាញអ្នកសារព័ត៌មានស្រ្តី»នេះ គឺជាស្ត្រី ។ នេះជាការបញ្ជាក់របស់លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័នអ្នកសារព័ត៌មាននៅកម្ពុជា។
Tag:
ណុប វី
សេរីភាពសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com