COVID-19
កីឡាជាតិ
ជាតិ
តេស្តលើកទី២បង្ហាញកីឡាករ និងមន្ត្រីក្រុមវិសាខា១៦៦នាក់អវិជ្ជមានកូវីដ-១៩
23, Mar 2021 , 12:25 pm        
រូបភាព
កីឡាករវិសាខា ពេលតេស្តយកសំណាក។ រូបថត វិសាខា
កីឡាករវិសាខា ពេលតេស្តយកសំណាក។ រូបថត វិសាខា
ក្លិបកីឡាបាល់ទាត់វិសាខា បានប្រកាសឲ្យដឹងថា ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករសរុប១៦៦នាក់ មានលទ្ធផលអវិជ្ជមានកូវីដ-១៩ ក្រោយតេស្តលើកទី២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្លិបកាលពីថ្ងៃទី២២ ខែមីនា។



ក្រុមវីសាខា បានប្រមូលកីឡាករ និងបុគ្គលិក១៦៦ធ្វើតេស្ត និងចត្តាឡីស័ក ចាប់តាំងពីថ្ងៃទី៨ ខែមីនា មក ក្រោយមានអ្នកជំងឺកូវីដ-១៩ម្នាក់ មានប្រវត្តិទៅកាន់កីឡដ្ឋានព្រីនស៍របស់ខ្លួន។ ការប្រកួតជាច្រើនក្នុងក្របខណ្ឌមិត្តភាពខេមបូឌានលីគ ក៏ត្រូវបានលើកពេលជាបន្តបន្ទាប់ផងដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺរាតត្បាតសកលនេះ ក្នុងសហគមន៍។

លទ្ធផលតេស្តទី១ បានបង្ហាញថា សមាជិកក្លិបទាំងអស់ដែលពាក់ព័ន្ធសុទ្ធតែអវិជ្ជមាន ហើយពួកគេបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី២១ ខែមីនា ដែលគម្រប់រយៈពេល១៤ថ្ងៃ តាមគោលការណ៍របស់ក្រសួងសុខាភិបាល៕



© រក្សាសិទ្ធិដោយ thmeythmey.com