ពាក្យឧស្សាហ៍សរសេរច្រឡំអត្ថន័យ៖ ទន់, ទុន, ធន់, ធុន…និងច្រើនទៀត
ពីនេះ ពីនោះ
ពាក្យឧស្សាហ៍សរសេរច្រឡំអត្ថន័យ៖ ទន់, ទុន, ធន់, ធុន…និងច្រើនទៀត
26, Mar 2021 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ការចៀសវាងកំហុសអក្ខរាវិរុទ្ធ គឺជាអ្វីដែលស្មេរចង់បាន។ តែគ្មានអ្នកនិពន្ធណា ឬស្មេរណាម្នាក់អាចគេចផុតពីរឿងនេះបានឡើយ។ កំហុស គឺជារឿងចៀសមិនផុតរបស់មនុស្សជាតិ។ តែទោះជាយ៉ាងណាក៏ដោយ ក៏កំហុសអាចចៀសឆ្ងាយពីស្មេរបន្តិចដែរ ប្រសិនបើស្មេរ សរសេរដោយប្រយ័ត្នប្រយែងបំផុតនោះ។ ខាងក្រោមនេះ គឺជាពាក្យពេចន៍មួយចំនួនដែលអ្នកនិពន្ធមួយចំនួនឧស្សាហ៍សរសេរខុស។


 
ទន់(គុ)អ្វីដែលអាចបត់បែនបាន។ ក្រណាត់ទន់។ វាខុសគ្នាពីពាក្យ ទុន។ ទុន(ន) សំដៅទៅលើប្រាក់ដើម ឬដើមទុន។ 
 
ធន់(កិ)អត់ធ្មត់ ស៊ូ។ ធន់ជំងឺ។ រីឯ ពាក្យ ធុន(ន)អ្វីៗដែលមានសណ្តាន ឬប្រភេទតែមួយ។ រថយន្តនេះធុនតែមួយទេ។ 
 
គូរ(កិ)គូររូប។ រីឯ គូ គឺប្រើសំដៅទៅលើគូកម្ម មួយគូ។ល។ 
 
ជំងឺ(ន)មិនមែនសរសេរពាក្យ ជម្ងឺ នេះទេ។ 
 
សាច់រឿង ជាពាក្យត្រឹមត្រូវ ពោល គឺមិនមែនសរសេរ«សេចរឿង» ទេ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com