អន្តរជាតិ
ក្រុមហ៊ុនមួយនៅជប៉ុនអនុញ្ញាតឲ្យបុគ្គលិកឈប់ពេញ១ថ្ងៃដើម្បីលេងហ្គេមទើបចេញថ្មី
27, Mar 2021 , 9:29 am        
រូបភាព
ដោយ: ធីតា
អគ្គនាយកក្រុមហ៊ុន Mark-On ដែលអភិវឌ្ឍលើបច្ចេកវិទ្យា VR/AR នៅជប៉ុន បានសម្រេចអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនឈប់សម្រាកពីការងារពេញមួយថ្ងៃ ដើម្បីលេងវីដេអូហ្គេម Monster Hunter Rise ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន Capcom។

 
«ហ្គេម Monster Hunter Rise ត្រូវចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ដូច្នេះយើងសម្រេចកំណត់ថាជាថ្ងៃ MonHun ដោយសារយើងរំពឹងថា បុគ្គលិកយើងជាច្រើនមិនអាចផ្តោតអារម្មណ៍ធ្វើការងារបាននោះឡើយ»។ លោកអគ្គនាយក Jack Masaki បានលើកឡើងយ៉ាងដូច្នេះក្នុងអ៊ីម៉ែលទៅកាន់បុគ្គលិកខ្លួនលើការសម្រេចឲ្យឈប់សម្រាកនៅថ្ងៃទី២៦ ខែមីនា។
 
តាមការផ្សាយរបស់ Huffington Post Japan លោក Masaki ដឹងមុនរួចហើយថា បុគ្គលិកមួយចំនួនច្បាស់ជាសុំច្បាប់ ដូច្នេះលោកក៏សម្រេចឲ្យឈប់ទាំងអស់គ្នាតែម្តង។ បុគ្គលិកទាំងអស់សុទ្ធតែរីករាយសប្បាយចិត្តចំពោះការសម្រេចរបស់អគ្គនាយកខ្លួន។
 
ហ្គេម Monster Hunter Rise ជាហ្គេមទី៦នៃស៊េរី Monster Hunter ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤។ វាជាប្រភេទហ្គេមដ៏ល្បីល្បាញ និងពេញនិយមបំផុតមួយនៅជប៉ុន ជាពិសេសការលេងតាមដៃហ្គេម Nintendo Switch៕
 

Tag:
 ជប៉ុន
  ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com