ចង់ដឹងទេ? ញ៊ាំផ្លែបឺរមួយថ្ងៃ ១ផ្លែ សម្រាប់រយៈពេល ១ខែពេញ នោះរាងកាយនឹងប្រែជាយ៉ាងណា?
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់ដឹងទេ? ញ៊ាំផ្លែបឺរមួយថ្ងៃ ១ផ្លែ សម្រាប់រយៈពេល ១ខែពេញ នោះរាងកាយនឹងប្រែជាយ៉ាងណា?
29, Mar 2021 , 6:59 am        
រូបភាព
ផ្លែបឺរអាចមានផ្ទុកជាតិកាឡូរីនិងជាតិខ្លាញ់ខ្ពស់ ប៉ុន្តែវានៅតែជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមនិងសារធាតុផ្សេងៗទៀតដែលចាំបាច់ក្នុងការរក្សាសុខភាពបេះដូងរឹងមាំ។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ហើយអាចនឹងឧស្សាហ៍ទទួលទានផ្លែបឺរ ប៉ុន្តែប្រហែលជាមិនធ្លាប់បានដឹងអំពីអត្ថប្រយោជន៍ដ៏គួរអោយភ្ញាក់ផ្អើលរបស់ផ្លែឈើនេះចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីមូលហេតុដែលអ្នកគួរទទួលទានផ្លែបឺរ ១ផ្លែក្នុងមួយថ្ងៃ ៖

 
១. មុខងារតម្រងនោមកាន់តែមានប្រសិទ្ធភាពជាងមុន
 
ផ្លែបឺរជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម ដូច្នេះប្រសិនបើអ្នកមានបញ្ហាណាមួយពាក់ព័ន្ធនឹងតម្រងនោម ចូរគិតគួររួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃ។
 
២. បន្សាបជាតិពុលពីថ្លើម
 
ផ្លែបឺរមានឥទ្ធិពលមិនគួរអោយជឿក្នុងការជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយវាក៏ធ្វើអោយប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងទៀតផង។ ផ្លែបឺរក៏មានផ្ទុកសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ហើយផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុលនិងសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោម និងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
 
៣. ខ្យល់ដង្ហើមប្រែជាស្រស់ថ្លាជាងមុន
 
ផ្លែបឺរមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី ដូច្នេះការទទួលទានផ្លែបឺរមួយផ្លែក្នុងមួយថ្ងៃនឹងជួយកម្ចាត់រាល់បាក់តេរីពីក្នុងមាត់បានយ៉ាងប្រសើរ។ ជាលទ្ធផលក្លិនខ្យល់ដង្ហើមនឹងប្រែជាស្រស់ថ្លាជាងមុន។
 
៤. ពង្រឹងសុខភាពភ្នែក
 
ការទទួលទានផ្លែបឺរស្រស់ៗ ១ផ្លែក្នុងមួយថ្ងៃអាចជួយធ្វើឱ្យសុខភាពភ្នែក ក៏ដូចជាការមើលឃើញមានលក្ខណៈកាន់តែប្រសើរឡើង។ នេះក៏ព្រោះតែផ្លែបឺរជួយបង្កើនកម្រិតនៃសារធាតុ carotenoid ក្នុងរាងកាយដែលដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាក។
 
៥. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល
 
នោះក៏ព្រោះតែផ្លែបឺរជាប្រភពដ៏ប្រសើរនៃអាស៊ីត oleic និងជាតិខ្លាញ់ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ ផ្លែបឺរ​ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំ ដើម្បីជៀសផុតពីបញ្ហាកម្រិតមិនល្អឡើងខ្ពស់។
 
៦​. ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
 
ប្រសិនបើអ្នកងាយនឹងផ្ដាសាយនោះមានន័យថា ប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកកំពុងចុះខ្សោយហើយ។ ដូច្នេះដើម្បីជាការប្រសើរ ចូររួមបញ្ចូលផ្លែបឺរក្នុងរបបអាហារ ឬទទួលទានផ្លែបឺរ ១ផ្លែក្នុងមួយថ្ងៃ។ នេះក៏ព្រោះតែផ្លែបឺរមានផ្ទុកសមាសធាតុដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ទល់នឹងពពួកវីរុស ព្រមទាំងមេរោគឆ្លងផ្សេងៗ។
 
៧. ជួយបញ្ចុះសម្ពាធឈាម
 
ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈសម្ពាធឈាមឡើងខ្ពស់ ចូររួមបញ្ចូលផ្លែបឺរក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែផ្លែបឺរមានផ្ទុកជាតិប៉ូតាស្យូមនិង lutein។
 
៨. ងាយនឹងស្រកទម្ងន់ជាងមុន
 
ធាត់លើសទម្ងន់មែនទេ? ចូរព្យាយាមទទួលទានផ្លែបឺរ ១ផ្លែក្នុងមួយថ្ងៃដើម្បីជួយដល់ការសម្រកទម្ងន់។ ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងមានឥទ្ធិពលលើអ័រម៉ូនក្នុងពោះវៀន។
 
៩. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
 
ផ្លែបឺរមានលក្ខណៈសម្បត្តិ cytotoxic ដែលអាចសម្លាប់កោសិកា carcinogenic ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។
 
១០. ស្បែកភ្លឺរលោងស្រស់ស្អាត
 
ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ និងស្រស់ស្អាត អ្នកគួរទទួលទានផ្លែបឺរជាប្រចាំនោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អនិងវីតាមីន E។
 
១១. ទប់ស្កាត់ជំងឺពុកឆ្អឹង
 
ផ្លែបឺរក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងដោយវាជួយបង្កើនការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយនិងកាត់បន្ថយការបញ្ចេញកាល់ស្យូមច្រើនពេកតាមរយៈទឹកនោម៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com