ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ធ្វើ​ដូចម្តេច​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ទឹក​ដក់​ក្នុង​ស្រោម​សួត​ទៅ​?
29, Mar 2021 , 6:59 am        
រូបភាព
​រោគវិនិច្ឆ័យ​របស់​ជំងឺ​ទឹក​ដក​ក្នុង​ស្រោម​សួត​ចាប់ផ្តើម​ជាមួយ​នឹង​ការ​សួរ​ប្រវត្តិ​របស់​អ្នកជំងឺ​។ ការពិនិត្យ​លើ​រាងកាយ មានការ​ផ្តោត​សំខាន់​ទៅលើ​ទ្រូង ហើយ​ប្រហែលជា​មាន​ការ​ស្តាប់​បេះដូង និង​សួត ព្រមទាំង​គោះ​នៅ​ទ្រូង​ផងដែរ​។ វត្តមាន​របស់​ជំងឺ​ទឹក​ដក់​ក្នុង​ស្រោម​សួត​ប្រហែល​ជា​ធ្វើអោយ​កាត់បន្ថយ​ការ​បឺត​ស្រូប​របស់​ខ្យល់ ហើយ​ពេល​គ្រូពេទ្យ​គោះ​ទ្រូង​ទៅ​លឺសូរ​ដូច​ហាប់ៗ​នៅ​ផ្នែក​ខ្មាង​នៃ​ទ្រូង​។ បើសិនជា​មាន​ការ​រលា​ក​ស្រោម​សួត វា​ប្រហែលជា​អាច​លឺសូរ​សម្លេង​កកិត​របស់​ស្រោមសួត​ហើយ​។​

 
ការ​ថតកាំរស្មីអ៊ិច​នៅ​ទ្រូង​ប្រហែលជា​ជួយ​បញ្ជាក់​ពី​វត្តមាន​របស់​ទឹក​នោះបាន​។ ក្រៅ​ពី​ការពិនិត្យ​លើ​ទ្រូង​តាម​ទម្លាប់​វេជ្ជសាស្ត្រ​ហើយ បើសិនជា​ទឹក​ក្នុង​ស្រោម​សួត​មាន​មែន​នោះ ការមើលឃើញ​ក្នុង​កាំរស្មីអ៊ិច​ប្រហែលជា​អាចធ្វើ​បាន​ដោយ​អោយ​អ្នកជំងឺ​ដេក​ចំហៀង​ទៅ​ម្ខាង​ដែល​មាន​ទឹក​ដក​នោះ​។​
 
ថត​អេកូ​សួត​ប្រហែលជា​អាច​ប្រើ​បាន​ព្រោះ​វា​ជា​មធ្យោបាយ​ដ៏​លឿន​មួយ​សម្រាប់​បញ្ជាក់​អំពី​វត្តមាន និង​ទីតាំង​របស់​ទឹក​នោះ​។ វា​អាច​ជួយ​សម្រេច​ថា មានទឹក​ក្នុង​ស្រោម​សួត ឬក៏​អត់​។​
ការថត CT Scan ប្រហែល​ជា​ប្រើ​ដើម្បី​បង្កើត​ជា​រូបភាព​របស់​សរីរាង្គ​ក្នុង​ទ្រូង ហើយ​វា​មិន​ត្រឹមតែ​ធ្វើអោយ​យើង​មើលឃើញ​សួត​តែមួយ​មុខ​ទេ ប៉ុន្តែ​មូលហេតុ​ដែល​ធ្វើអោយ​មាន​ជំងឺ​នេះ​ផ្សេងៗ​ទៀត​ក៏​អាច​មើលឃើញ​ដែរ​។​
 
ការបូមទឹក​ស្រោម​សួត​គឺជា​ដំណើរការ​មួយ​សម្រាប់​យកជាតិ​ទឹក​ពី​ក្នុង​ស្រោម​សួត​នោះ​ទៅ​ពិនិត្យ​។ ម្ជុល​ដ៏​តូច និង​វែង ធ្វើអោយ​គ្រូពេទ្យ​អាច​ប្រើប្រាស់​វា​ដើម្បី​បូម និង​បញ្ជូន​ទៅ​ពិនិត្យ​បញ្ជាក់​រោគវិនិច្ឆ័យ​បាន​។ ជាធម្មតា ការ​ថតកាំរស្មីអ៊ិច​នៅ​ទ្រូង​ត្រូវធ្វើ​មុន​ពេល​បូមទឹក​ក្នុង​ស្រោម​សួត​។ ការវិភាគ​ទៅលើ​ជាតិ​ទឹក​ក្នុង​ស្រោម​សួត​មានដូចជា​៖
 
ការវិភាគ​ទៅលើ​សារធាតុ​គីមី​ប្រហែលជា​អាច​ញែក​អោយ​ដាច់​ពី​ទម្រ​ង Transudate ពី Exudate បាន​តាមរយៈ​ការ​កំណត់​ទៅ​លើ​កំហាប់​របស់​ប្រូតេអ៊ីន​ក្នុង​ជំងឺ​ទឹក​ដក់​ក្នុង​ស្រោម​សួត និង​កំហាប់​ប្រូតេអ៊ីន​ក្នុង​ចរន្តឈាម​បាន​។ ទម្រង់ Exudate មាន​កំហាប់​ប្រូតេអ៊ីន​ខ្ពស់ជាង Transudate​។​
 
LDH (Lactate Dehydrogenase) គឺជា​សារធាតុ​គីមី​មួយ​ផ្សេង​ទៀត​ដែល​អាច​ជួយ​បង្កើត​នូវ​ភាពខុសគ្នា​រវាង​ប្រភេទ​នៃ​ជំងឺ​ទឹក​ដក់​ក្នុង​ស្រោម​សួត​បាន​។​
ការវិភាគ​ទៅលើ​ចំនួន​កោសិការ​ដើម្បី​រក​មើល​ការបង្ក​រោគ​, កោសិការ​ដុំ​សាច់​មហារីក និង​ការ​បណ្តោះ​មេរោគ​។​
 
ការ​ធ្វើតេស្ត​ឈាម និង​ការ​ថត​រូបភាព​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​ប្រហែលជា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មូលដ្ឋាន​ដោយ​ផ្អែក​ទៅលើ​រោគសញ្ញា និង​ការ​តម្រង​ទិស​ធ្វើ​រោគវិនិច្ឆ័យ​របស់​គ្រូពេទ្យ​ទៅតាម​មូលហេតុ​របស់​វា​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com