ជំទប់ទីពីរ លោកស្រី បូ រេត ប្រឹងបម្រើពលរដ្ឋឱ្យល្អ ដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយ
ជាតិ
យុវជនសកម្ម សេវាល្អ
ជំទប់ទីពីរ លោកស្រី បូ រេត ប្រឹងបម្រើពលរដ្ឋឱ្យល្អ ដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយ
29, Mar 2021 , 3:59 pm        
រូបភាព
ដោយ៖ ​ពុំ សុគន្ធា (យុវជនឃុំក្ដីដូង )

កំពង់ធំ៖ លោកស្រី បូ រេត ជាជំទប់ឃុំទីពីរ នៃឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។  ដើមឡើយ លោកស្រី ជាគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ ប៉ុន្តែក្រោយមក លោកស្រី បានស្ម័គ្រចិត្តចូលរួម ជួយបម្រើការងារក្នុងសហគមន៍ និងត្រូវបានជ្រើសរើស ឱ្យធ្វើជាជំទប់ឃុំទីពីរ។ រយៈពេល៤ឆ្នាំហើយ ដែលលោកស្រី បូ រេត បានធ្វើការងារជាជំទប់ឃុំទីពីរ។ មានវ័យជាង៦០ឆ្នាំ លោកស្រី តែងតែខិតខំបម្រើការងារជូនពលរដ្ឋ ពិសេសជួយដោះស្រាយ និងផ្សព្វផ្សាយពីបញ្ហាសុខភាពនានាដល់ស្រ្តីក្នុងសហគមន៍។ ទោះបីពេលខ្លះជួបឧបសគ្គការងារមួយចំនួន ប៉ុន្តែជំទប់ឃុំទីពីររូបនេះ មិនរួញរានោះឡើយ ព្រោះលោកស្រីយល់ថា កិច្ចប្រឹងប្រែងរបស់លោកស្រី នឹងក្លាយជាគំរូភា ពដល់យុវជនជំនាន់ក្រោយ។ លោកស្រី បានរៀបរាប់ដូច្នេះ៖ «វ័យខ្ញុំគឺ៦០ឆ្នាំជាងហើយ ខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយ ធ្វើឱ្យបានដូចខ្ញុំ ឬក៏អាចលើសខ្ញុំទៅទៀត»៕

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូ ខាងក្រោមដូចតទៅ៖
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
អត្ថបទ និង វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕
 
 
 

Tag:
 ស្រ្តី
  បូ រេត
  សេវាសារធារណៈ
  ជំទប់ឃុំ
  ឃុំក្ដីដូង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com