កុំប្រញាប់តែលេបថ្នាំ! ឈឺក្បាលខ្លាំង? សាកល្បងគន្លឹះទាំងនេះសិនទៅ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំប្រញាប់តែលេបថ្នាំ! ឈឺក្បាលខ្លាំង? សាកល្បងគន្លឹះទាំងនេះសិនទៅ
31, Mar 2021 , 6:59 am        
រូបភាព
ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ! ក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផងដែរ។ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយ Health.com.kh នឹងបង្ហាញឱ្យគន្លឹះងាយៗមួយចំនួនដែលជួយប្រយុទ្ធប្រឆាំងអាការៈឈឺក្បាល ៖

 
១. ញ៊ាំគ្រាប់ធញ្ញជាតិ
 
ការទទួលទានគ្រាប់ធញ្ញជាតិពិតជាអាចសម្រាល ឬបំបាត់អាការៈឈឺក្បាលបានយ៉ាងប្រសើរ។ វាដើរតួនាទីដូចថ្នាំបំបាត់ការឈឺចាប់តាមរយៈសារធាតុ salicin ដែលមានផ្ទុក។ ទោះជាយ៉ាងណាមិនគួរញ៊ាំលើសពី ១ក្ដាប់ដៃឡើយ។
 
២. ទទួលទានទឹក
 
ប្រសិនបើមិនទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះអ្នកប្រាកដជាងាយនឹងជួយប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិទឹកដល់ទៅ ៧៥ ភាគរយ! ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំងច្រើនជាងមុខបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។
 
៣. ឆ្ពុងទឹកខ្មេះផ្លែប៉ោម
 
អ្វីដែលអ្នកត្រូវការ គឺទឹកខ្មេះផ្លែប៉ោម 4ស្លាបព្រាបាយ, ទឹកត្រជាក់ ១ពែង ទឹកក្ដៅដាំពុះ ៣ពែង និងកន្សែងស្អាតមួយ។ ចាក់ទឹកក្ដៅក្នុងចានគោមធំមួយនិងបន្ថែមទឹកខ្មេះផ្លែប៉ោមចូល។ កូរឱ្យសព្វ សឹមប្រើប្រាស់កន្សែងគ្របលើក្បាលនិងឈ្ងោកលើចានគោមនោះ។ ឆ្អុងសម្រាប់រយៈពេល ១០នាទី និងជូតផ្ដិតៗមុខឱ្យស្ងួត រួចទទួលទានទឹក ១កែវជាការស្រេច។
 
៤. ប្រេងជីអង្កាម
 
អ្នកក៏គួរសាកល្បងប្រើប្រាស់ប្រេងជីអង្កាមផងដែរនៅពេលឈឺក្បាលខ្លាំងពិបាកទ្រាំ។ ការម៉ាស្សាប្រេងនេះត្រង់ស្នៀតផ្កា និងផ្នែកខាងក្រោយនៃចង្កាពិតជាអាចកាត់បន្ថយការឈឺចាប់គួរឱ្យកត់សម្គាល់។
 
៥. ធ្វើលំហាត់ប្រាណ
 
ទោះបីអ្នកមិនចង់ធ្វើអ្វីសោះនៅពេលឈឺក្បាល ប៉ុន្តែការធ្វើលំហាត់ប្រាណកម្រិតស្រាលបន្តិចបន្តួចពិតជាអាចជួយបំបាត់អាការៈឈឺចាប់ក្នុងក្បាលបាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដើរស្រូបយកខ្យល់អាកាសជាការស្រេច។
 
៦. ចៀសវាងប្រើប្រាស់ទូរសព្ទ ឬកុំព្យូទ័ររាប់ម៉ោង
 
ប្រសិនបើអ្នកតែងអង្គុយប្រើប្រាស់កុំព្យូទ័ររាប់ម៉ោងក្នុងមួយថ្ងៃៗ នោះអ្នកប្រាកដជាឧស្សាហ៍ជួយប្រទះអាការៈឈឺក្បាលញឹកញាប់មិនខាន។ ការប្រើប្រាស់កុំព្យូទ័រយូរលើស ៥ ម៉ោងអាចបណ្ដាលឱ្យឈឺក្បាលដោយសារភាពតានតឹងលើភ្នែក ក និងសាច់ដុំស្មា។ ដើម្បីជាការប្រសើរប្រសិនបើចៀសពីការប្រើប្រាស់មិនបាន ចូរព្យាយាមទុកចន្លោះពេលសម្រាកត្រឹម ៥ នាទីក៏គ្រប់គ្រាន់ដើម្បីទប់ស្កាត់អាការៈឈឺក្បាលហើយ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com