Euro 2020៖ UEFA នឹងអនុញ្ជាតឱ្យប្តូរកីឡាករ៥នាក់
កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ UEFA នឹងអនុញ្ជាតឱ្យប្តូរកីឡាករ៥នាក់
01, Apr 2021 , 10:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនីមួយៗនឹងត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរកីឡាករចំនួន៥នាក់ ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប Euro 2020 ដែលនឹងប្រព្រឹត្តិទៅនៅមិថុនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ។



UEFA បានអនុម័តឱ្យមានការផ្លាស់ប្ដូរកីឡាករ៥នាក់ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រេចឱ្យប្តូរកីឡាករជំនួសចំនួន៥នាក់ ក្នុងការប្រកួតជម្រុះ World Cup ដែលដំណើរការរហូតដល់ខែមីនា ឆ្នាំ ២០២២។ សម្រាប់ការប្រកួត Nations League វគ្គផ្តាច់ព្រ័ត្រនៅខែតុលា និងការប្រកួតជម្រុះនៅខែមីនាឆ្នាំក្រោយ ក៏នឹងអនុញ្ញាតឱ្យមានអ្នកជំនួស៥នាក់ផងដែរ។
 
ការអនុញ្ញាតឱ្យអនុវត្តច្បាប់នេះឡើង ដោយសារ UEFA យល់ឃើញថា កីឡាករមមាញឹកនឹងការប្រកួតច្រើន ទាំងក្លិបអាជីព និងក្រុមជម្រើសជាតិអំឡុងពេលជំងឺកូវីដ-១៩ រាលដាល។ 
ច្បាប់ផ្លាស់ប្តូរកីឡាករ៥រូបនេះ ត្រូវបានប្រើលើកដំបូងសម្រាប់ក្លិបនៅទូទាំងពិភពលោកផងដែរ លើកលែងតែក្របខណ្ឌ Premier League ដែលជាលីកកំពូលតែមួយគត់នៅអឺរ៉ុបដែលមិនអនុញ្ញាតឱ្យប្រើច្បាប់នេះនៅរដូវកាល ២០២០-២១។
 
ក្រៅពីអនុញ្ញាតឱ្យមានការផ្លាស់ប្តូរកីឡាករ៥រូប UEFA ក៏បានអនុម័តឱ្យមានអ្នកគាំទ្រចូលកីឡដ្ឋានចំនួន៣០ភាគរយក្នុងព្រឹត្តិការណ៍ Euro ២០២០ និងការប្រកួតផ្សេងៗដែលរៀបចំដោយស្ថាប័នគ្រប់គ្រងបាល់អឺរ៉ុបមួយនេះ។ យ៉ាងណាក៏ដោយ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League និង Europa League នៅខែឧសភា នឹងធ្វើឡើងដោយបិទកីឡដ្ឋានដដែល៕
 
 

Tag:
 UEFA
  Euro
© រក្សាសិទ្ធិដោយ thmeythmey.com