ជាតិ
បទសម្ភាសន៍
សារមន្ទីជាតិ ត្រៀមបើកពិព័រណ៍តាមអនឡាញលើកទី១នៅថ្ងៃទី១៣ខែមេសាខាងមុខនេះ
03, Apr 2021 , 11:48 am        
រូបភាព
 
ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃសារមន្ទីជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗតាមទូរសព្ទថា សារមន្ទីជាតិនឹងបើកពិព័រណ៍តាមអនឡាញនៅថ្ងៃទី១៣ខែមេសាខាងមុខនេះ។ ពិព័រណ៍តាមអនឡាញនេះនឹងធ្វើឡើងតាមរយៈហ្វេសប៊ុក Page របស់ក្រសួងវប្បធម៌។ នៅក្នុងពិព័រណ៍នេះ សារមន្ទីជាតិនឹងបង្ហាញរឿងរ៉ាវជាច្រើនដែលទាក់ទងទៅរូបចម្លាក់ផ្សេងៗ និងប្រវត្តិអគារសារមន្ទីជាតិខ្លួនឯងផងដែរ។ អគារសារមន្ទីជាតិមានអាយុ១០១ឆ្នាំហើយរហូតមកដល់ពេលនេះ រីឯ រូបចម្លាក់ខ្លះមានអាយុរហូតដល់ជិត១០០០ពាន់ឆ្នាំក៏មានដែរ។

ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីជាតិដូចតទៅ៖  











Tag:
 សិល្បៈ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com