COVID-19
ជាតិ
កូ​វីដ​-១៩៖ ជាសះស្បើយ​៣២៩​នាក់ ខណៈ​វិជ្ជមាន​៩៩​នាក់ ក្នុងនោះ​ស្វាយរៀង និង​ភ្នំពេញ​ច្រើនជាងគេ​
03, Apr 2021 , 3:57 pm        
រូបភាព
ភ្នំពេញ​៖ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៩៩​នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​៣ មេសា​នេះ ខណៈ​មាន​អ្នកជា​សះស្បើយ ៣២៩​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​។​


 
​ករណី​វិជ្ជមាន​នេះ មាន​ស្វាយរៀង ៤៤​នាក់ នៅ​ភ្នំពេញ ៣៣​នាក់​, ត្បូងឃ្មុំ​៤​នាក់​, កណ្ដាល​៥​នាក់ , កោះកុង​៨​នាក់ , ព្រះសីហនុ​៤​នាក់ និង​តាកែវ​១​នាក់​។ អ្នកជំងឺ​ទាំងនេះ សុទ្ធតែជា​ករណី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​
 
​ដោយឡែក​អ្នកជា​សះស្បើយ ៣២៩​នាក់ ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​កន្លែង​ព្យាបាល​នោះ រួម​មាននៅ​ស្រុក​កោះធំ​ខេត្តកណ្ដាល ២១២​នាក់ ក្នុងនោះ​មាន​ជនជាតិខ្មែរ​ចំនួន ៦៣​នាក់ (​ស្រី​៣៧​នាក់​), ជនជាតិ​ចិន ១១១​នាក់ (​ស្រី ៨​នាក់​), ជនជាតិ​វៀតណាម ២៨​នាក់ (​ស្រី ១៩​នាក់​) និង​ជនជាតិ​ថៃ ចំនួន​១០​នាក់ ។ ចំណែក​នៅ​សណ្ឋាគារ Great Duke មាន​អ្នកជា​សះស្បើយ​៩៩​នាក់ , មន្ទីរពេទ្យ​បារាយ​សន្ទុក​ខេត្តកំពង់ធំ ៤​នាក់ ,​មណ្ឌល​សុខភាព​ចាក់អង្រែ​២​នាក់​, មណ្ឌល​សុខភាព​កំចាត់​រោគរបេង និង​ហង់​សិន​២​នាក់ និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៨​នាក់​។​
 
​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​២៦៤៥​នាក់ ក្នុងនោះ​២១១៦​នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ​។ អ្នកជំងឺ​សរុប​១៥៨៥​បានជា​សះស្បើយ ខណៈ​ចំនួន​អ្នកស្លាប់​ឡើងដល់​១៩​នាក់ រីឯ​៤​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារ​ជំងឺ​ផ្សេង​នា​អំឡុង​ព្យាបាល​កូ​វីដ​-១៩​។​
 
​ព្រឹត្តិការណ៍​២០​កុម្ភៈ រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និង​កំពត​។ ក្នុងចំណោម​នោះ ខេត្ត​មួយចំនួន​ដូចជា​បាត់ដំបង កំពត ក៏បាន​ព្យាបាល​សះស្បើយ​អស់​ផងដែរ​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com