ជាតិ
សង្គមជាតិ
អាជ្ញាធរ កំពុងស្ដារស្ទឹងសៀមរាប ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង
× សៀមរាប៖ គ្រឿងចក្រជាច្រើនគ្រឿង កំពុងគាស់កាយដី និងរៀបចំរចនាសម្ព័ន្ធមួយចំនួន ដើម្បីកែលម្អស្ទឹងសៀមរាប។ ការស្ដារស្ទឹងសៀមរាប ចាប់ពីស្ពានអង្គរ រហូតដល់អាងក្រពើ គឺជាផ្នែកមួយនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។ គម្រោងស្ដារនេះ នឹងជួយឲ្យស្ទឹងសៀមរាប ជ្រៅជាងមុន មានសួនច្បារ និងក្លាយជាកន្លែងកម្សាន្តថ្មីមួយបែបទៀត សម្រាប់ពលរដ្ឋខេត្តសៀមរាប ក៏ដូចជាសម្រាប់ភ្ញៀវទេសចរ។ មិនយូរទៀតទេ ផ្លូវក្នុងខេត្តប្រាសាទមួយនេះ នឹងស្រស់ស្អាត សោភ័ណភាពស្ទឹងក៏ស្រស់បំព្រង ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកាន់តែច្រើន ពិសេសក្រោយវិបត្តិកូវីដ-១៩។
© រក្សាសិទ្ធិដោយ thmeythmey.com