COVID-19
ជាតិ
ឈឺក្បាល គ្រុនក្តៅ ស្ត្រីម្នាក់នៅកំពតទៅស្រោចទឹកដល់៣គ្រូ មុនដឹងថាកើតកូវីដ-១៩
05, Apr 2021 , 9:27 pm        
រូបភាព
រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៥ ខែមេសា បានបញ្ជាក់ថា ស្រ្តីវ័យ៣០ឆ្នាំ នៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត មានវិជ្ជមានកូវីដ-១៩ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិកំពង់ត្រាច។ ស្រ្តីវ័យ៣០ឆ្នាំរូបនេះ បានទៅស្រុកកំណើតនៅខេត្តកំពត ដោយជិះម៉ូតូជាមួយប្តី ទៅដល់ស្រុកកំណើត នៅម៉ោង ៨យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ ប្តីរបស់ស្រ្តីរូបនេះ មានលទ្ធផលធ្វើតេស្តសំណាក គឺអវិជ្ជមាន។

 
បើតាមសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី៣០មីនា ស្រ្តីរូបនេះ បានហៅគ្រូជនជាតិ (រដ្ឋបាលស្រុកមិនបញ្ជាក់ថា សញ្ជាតិអ្វីនោះឡើយ) ទៅស្រោចទឹក ដែលស្ថិតនៅម្តុំព្រះវិហារព្រែកជង្រុក ស្រុកទឹកឈូ។ នៅថ្ងៃទី៣១ ខែមីនា ហៅគ្រូខ្មែរឈ្មោះ ភ័ណ្ឌ មកស្រោចទឹកនៅផ្ទះ។ ថ្ងៃទី១មេសា ហៅគ្រូខ្មែរឈ្មោះ យាយនេន ទៅស្រោចទឹកនៅផ្ទះ។ 
 
សូមបញ្ជាក់ថា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២១ ស្នាក់នៅផ្ទះជួល ម្តុំគល់ស្ពានស្ទឹងមានជ័យ ជាប់ធនាគារវឌ្ឍនៈ។ ថ្ងៃទី២២ ខែមីនា អ្នកជំងឺរូបនេះ បានទៅកក់សក់ នៅហាងម្តុំឈូកទិព្វ ដែលមានជាងជាជនជាតិវៀតណាម ។ 
 
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ គាត់បានទិញបបរអ្នករែកលក់តាមផ្លូវ ដែលអ្នកលក់ជាជនជាតិវៀតណាម។ ថ្ងៃទី២៩មីនា ស្រ្តីរូបនេះ បានទៅពេទ្យដារ៉ា នៅម្ដុំពេទ្យរុស្ស៊ី ដោយគ្រាន់តែពិគ្រោះជំងឺ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com