ពីនេះ ពីនោះ
កុំសរសេរ«រឹតដ្បិត» សរសេរ«រឹតត្បិត»ទើបត្រូវ
× វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាតបានបញ្ជាក់ពាក្យ«ដ្បិត»និង«ត្បិត»មានន័យខុសគ្នា។
ពាក្យ«ដ្បិត» មានន័យថា ដ្បិតថា គឺព្រោះថា, ដ្បិតតែ គឺព្រោះតែ, ដ្បិតអ្វី? គឺព្រោះអ្វី?..។
ចំណែកពាក្យ «ត្បិត» មានន័យថា ជាពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យរឹតទៅជា«រឹតត្បិត» គឺប្រិតខ្លាំង, ក្បិតក្បៀតពេក។ ឧទាហរណ៍៖ កុំបណ្តែតបណ្តោយពេក, ត្រូវរឹតត្បិតបន្តិចទៅ, ត្រូវចាយប្រាក់រឹត្បិតបន្តិចកុំកញ្ជះកញ្ជាយពេក៕
© រក្សាសិទ្ធិដោយ thmeythmey.com