កីឡាជាតិ
ជាតិ
ខេមបូឌានលីគ៖ បឹងកេត បន្តចាញ់ភ្នំពេញក្រោនក្នុងដី ខណៈណាហ្គាវើលដ៍ និងគីរីវង់សុខសែនជ័យឈ្នះដូចគ្នា
× នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ បឹងកេត បន្តចាញ់ម្ចាស់ជើងឯក៦លើកភ្នំពេញក្រោន ១-២ ដែលជាការចាញ់២ប្រកួតជាប់គ្នា ។ នៅម៉ោងដំណាលគ្នានេះ ណាហ្គាវើលដ៍ បានយកឈ្នះក្រៅដី៣-១ លើអគ្គីសនីកម្ពុជា។ រីឯ គីរីវង់សុខសែនជ័យ ឈ្នះ៣-០ លើខេត្តព្រៃវែង។
បឹងកេតរកបានគ្រាប់នាំមុខ នៅនាទី១៨ ដោយកីឡាករ ម៉ាត់ នូរុណ ក្រោយពីការបោះបាល់ភ្នាត់ស្នៀតរបស់ខ្សែការពារភ្នំពេញក្រោន ។ សម្រាប់ភ្នំពេញក្រោន រកគ្រាប់បាល់តាមស្មើរដោយកីឡាករ Yudia នៅនាទី៥២ និង ២នាទីក្រោយមក រកបានគ្រាប់ជ័យជម្នះដោយកីឡាករ Valerii។ ការឈ្នះម្ចាស់ការពារជើងឯក បឹងកេតនេះ នាំឲ្យភ្នំពេញក្រោន មាន៩ពិន្ទុក្នុងដៃបន្តឈរលេខ១។ ចំណែកបឹងកេតចាញ់២ប្រកួតជាប់គ្នាហើយ ដោយប្រកួតទី១ ចាញ់ណាហ្គាវើលដ៏ដែរ។
នៅកីឡដ្ឋានអគ្គីសនីកម្ពុជាវិញ កីឡាករ ច្រឹង ច័ន្ទវីរៈ ទាត់បញ្ចូលទីនៅនាទី២៦ តែណាហ្គាវើលដ៏ វាយបកយកជ័យជម្នះ ៣គ្រាប់ដោយកីឡាករ សុះ ស៊ូហាណា នាទី៣៧ និង Marques រកបាន២គ្រាប់នាទី៣១ និង៤៣។ ឆ្លងកាត់៣ប្រគួត ណាហ្កាវើលដ៏ មាន៦ពិន្ទុ ដោយឈ្នះ២ ចាញ់១ប្រគួត។
នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវវិញ ក្រុមម្ចាស់ផ្ទះ បានយកឈ្នះខេត្តព្រៃវែង ៣-០។ ប្រធានក្រុម ចាន់ រតនា បើកគ្រាប់នាំមុខ, ខ្សែប្រយុទ្ធប្រេស៊ីល Douglas Rosa Tardin រកបាន១គ្រាប់ និងកីឡាករ បញ្ញា រកបាន១គ្រាប់។ គីរីវង់សុខសែនជ័យ មានត្រឹម៦ពិន្ទុប៉ុណ្ណោះ ដោយឈ្នះ២ និងចាញ់២ប្រគួត៕
© រក្សាសិទ្ធិដោយ thmeythmey.com