អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Bill 24 ផ្តល់សេវាកម្មទូទាត់ប្រាក់អនឡាញដ៏សម្បូរបែប
07, Apr 2021 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
បច្ចុប្បន្នភាពនៃយុគសម័យទំនើប ប្រជាជនគ្រប់រូបប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីទំនាក់ទំនងជាមួយគា្នទៅវិញទៅមក ការបញ្ជាទិញទំនិញ និងការទូទាត់ប្រាក់ ក៏ប្រព្រឹត្តទៅតាមទូរស័ព្ទដៃ (Online Payment) ដូចគ្នាផងដែរ។

Bill 24 បានសហការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ជាដៃគូដើម្បីផ្តល់ភាពងាយស្រួលចំពោះម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលមានចង់ឱ្យអតិថិជនបង់ប្រាក់មកក្រុមហ៊ុន ឬហាងរបស់ខ្លួនបានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ជាមួយធនាគារដែលជាដៃគូសហការរបស់ក្រុមហ៊ុន Bill 24 មានដូចជា៖ អេស៊ីលីដា អេអឹមខេ អាស៊ីវេរលុយ លីហួរវេរលុយ វីង ផាយផេ អ៊ីម៉ាន់នី ទ្រូម៉ាន់នី កាណាឌីយ៉ា ស្ថាបនា ហត្ថាកសិករ អិលអូអិលស៊ី ព្រីន…ជាដើម។ 

Bill 24 ផ្តល់នូវមធ្យោបាយទូទាត់ ប្រាក់ងាយស្រួលដល់អតិថិជនរបស់លោកអ្នក ដែលពួកគេអាចបង់ប្រាក់តាមរយៈ Mobile App, Web Checkout ឬភ្នាក់ងារណាមួយ របស់ធនាគារជាដៃគូ Bill 24។ ចំពោះប្រតិបត្តិការទូទាត់ ត្រូវបានធ្វើឡើងដោយសុវត្ថិភាព និងដោយផ្ទាល់តាមរយៈប្រព័ន្ធ គ្រប់គ្រងសុវត្ថិភាពផ្ទាល់របស់ធនាគារដែលអតិថិជនបានធ្វើការទូទាត់។
 


រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន: Bill24 ផ្តល់ជូននូវវិធីងាយៗ សម្រាប់អ្នកផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។ អ្នកអាចភ្ជាប់ជាមួយអតិថិជន ដោយប្រើប្រាស់បណ្តាញសង្គមមានដូចជា SMS, Email, និង Telegram។ ការភ្ជាប់នេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់អតិថិជនអ្នក និងអាជីវកម្មអ្នក ដែលអាចឲ្យអ្នក រួមទាំងប្រព័ន្ធ Bill24 អាចជូនដំណឹងទៅពួកគេអំពីព័ត៌មានសំខាន់ៗមានដូចជា៖

  • ព័ត៌មានវិក្កយបត្រថ្មីៗ
  • សាររំលឹកនូវវិក្កយបត្រជិត ឬផុតកំណត់
  • បង្កាន់ដៃទទួល ឬបង់ប្រាក់ ។
  • ដូច្នេះ អតិថិជនរបស់លោកអ្នក អាចទូទាត់ប្រាក់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយពុំចាំបាច់មកទូទាត់ដល់ការិយាល័យ ឬហាងទំនិញរបស់លោកអ្នកនោះទេ។ 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកកាន់ក្រុមការងារ Bill24 យើងខ្ញុំតាមរយៈ ៖
 
  • លេខទូរស័ព្ទ ៖ 010 795 790។
  • អ៊ីម៉ែល ៖ [email protected] 
  • គេហទំព័រ ៖ https://bill24.com.kh
  • អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ

ក្រុមការងារយើងខ្ញុំនឹងទទួលស្វាគមន៍យ៉ាងរីករាយ៕




(អត្ថបទពាណិជ្ជកម្ម)

 

© រក្សាសិទ្ធិដោយ thmeythmey.com