អត្ថបទពាណិជ្ជកម្ម
ដំណឹងល្អ សម្រាប់អ្នកចង់ចូលបម្រើការងារនៅស្ថាប័នលំដាប់ស្តង់ដារ!!!
07, Apr 2021 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រាន់តែបំពេញពាក្យស្នើសុំការងារនៅទីនេះ និងមានឱកាសសម្ភាសន៍  Online ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយដែលទើបតែឈ្នះពានរង្វាន់យោជកឆ្នើមក្នុង ឆ្នាំ២០២១ នេះ !

ភ្នំពេញ៖ថ្មីៗតាមរយៈទំព័រហ្វេសប៊ុក AMK Career https://www.facebook.com/AmkCareer បានឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដ៏ធំនៅក្នុងប្រទេសកម្ពុជា កំពុងត្រូវការបុគ្គលិកជាច្រើនមុខតំណែងដើម្បីចូលបម្រើការងារ។ អ្វីដែលជាដំណឹងល្អដែលគួរឲ្យចែករំលែកនោះ អេ អឹម ខេ បានបើកទូលាយសម្រាប់បេក្ខជនដែលបានចាប់អារម្មណ៍មុខតំណែងណាមួយនោះ អាចទទួលបានឱកាសម្ភាស៍ភ្លាមៗតាមរយៈOnline ដោយគ្រាន់តែបំពញព័ត៌មានខ្លីៗតាមរយៈចុចតំណនេះ https://forms.gle/VSwNzVA4e21kmGYW9
 
លោកស្រី ដេត សុជាតិ នាយកប្រតិបត្តិរងធនធានមនុស្សបានឲ្យដឹងថា “ថ្វីត្បិតតែកូរីដ-19  មិនទាន់សាបរលត់ ប៉ុន្តែវាមិនគួរជាបញ្ហាចម្បងដែលរាំងស្ទះដល់ការប្រើប្រាស់សក្កានុពលរបស់បេក្ខជនម្នាក់ៗក្នុងការក្តាប់ឱកាសសម្រាប់ការអភិវឌ្ឍន៍អាជីពការងាររបស់ខ្លួននៅក្នុងបរិបទកូរីដ-19  នេះដែរ។ ដូច្នេះ អេ អឹម ខេ យើងតែងតែរិះរកមធ្យោបាយនានាដើម្បីជួយជម្រុញ
ដំណើរការនៃការជ្រើសរើសបុគ្គលិក តាមរយៈOnline ដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាព ជាពិសេសនោះ គឺផ្តល់ឱកាសគ្រប់គ្រាន់ សម្រាប់អ្នកដែលចាប់អារម្មណ៍ឱកាសការងារនៅ អេ អឹម ខេ។”
 
គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានគេទទួលស្គាល់ថាជា គ្រឹះស្ថានដែលមានតម្លាភាព មានការរបើកទូលាយ ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍សមត្ថភាព និងការច្នៃប្រឌិតខ្ពស់សម្រាប់បុគ្គលិក ទាំងនេះបានក្លាយជាវប្បធម៌ល្អជម្រុញឲ្យ អេ អឹម ខេ ក្លាយជាស្ថាប័ន មានបរិយាកាសការងារល្អ និងផ្តល់ឱកាសឲ្យបុគ្គលិកអាចអភិវឌ្ឍ អាជីពការងារ និងបន្តការរីកចម្រើនជាមួយ ខ្លួន។  
 
បន្ថែមលើនេះ អេ អឹម ខេ បានធ្វើការវិនិយោគជាច្រើនទៅលើ ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ឲ្យតម្លៃទៅលើគំនិតបង្កើតថ្មី តាមរយៈការចំណាយថវិកាជាច្រើនសម្រាប់វិនិយោគលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ក៏ដូចជាការផ្តល់ជារង្វាន់លើកទឹកចិត្តដល់បុគ្គលិកដែលមានគំនិតច្នៃប្រឌិត ក្នុងការបង្កើនប្រសិទ្ធភាពការងារព្រមទាំងបានផ្តល់ឱកាសក្នុងការផ្លាស់ប្តូរ ឬតម្លើងតួនាទីប្រមាណជា៤០០ទៅ៥០០នាក់ក្នុងមួយឆ្នាំៗ។ 
 
អេ អឹម ខេ ក៏បាន ផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព និងសុខុមាលភាពរបស់បុគ្គលិកដែលជារៀងរាល់ឆ្នាំ អេ អឹម ខេ ចំណាយប្រមាណជិត១លានដុល្លារលើ ធានារ៉ាប់រង និងទូទាត់ថ្លៃព្យាបាលជំងឺ ចំពោះបុគ្គលិក និងអ្នកក្នុងបន្ទុករបស់បុគ្គលិកផងដែរ។ សម្រាប់អត្ថប្រយោជន៍សំខាន់ផ្សេងៗទៀតដែលគ្រប់បុគ្គលិក នឹងទទួលបានរួមមានដូចជា ប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យធំៗ និងប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកភក្តីភាព រហូតដល់ជិត២លានដុល្លារក្នុងមួយឆ្នាំ។ 



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com