COVID-19
ជាតិ
អាជ្ញាធរជាតិអប្សរា ផ្អាកលក់សំបុត្រចូលទស្សនាប្រាសាទទាំងអស់ នៅរមណីយដ្ឋានអង្គរ ១៤ថ្ងៃ
× អាជ្ញាធរជាតិអប្សរា ផ្អាកការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅរមណីយដ្ឋានអង្គរ រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃ ទី៧ ខែ មេសា ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១។
បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ៧ ខែមេសានេះ មូលហេតុដែលផ្អាកការលក់សំបុត្រ និងទស្សនាប្រាសាទនៅរមណីយដ្ឋានអង្គរនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២៩១៥នាក់ ក្នុងនោះ២៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១៨២៤បានជាសះស្បើយ ខណៈ អ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
Tag:
អាជ្ញាធរជាតិអប្សរា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com