ជាតិ
សង្គមជាតិ
រដ្ឋបាល​ភ្នំពេញ ផ្អាក​ចរាចរ លើ​ស្ពាន​មុនី​វង្ស​ចាស់ រយៈពេល​៣​ថ្ងៃ
07, Apr 2021 , 10:54 pm        
រូបភាព
ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្អាក​ចរាចរ​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ រយៈពេល​៣ ថ្ងៃ គឺ​ចាប់ពី​ម៉ោង ៨​ព្រឹក ថ្ងៃទី ៨ ខែ មេសា ដល់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០២១ ដោយសារ​ជួសជុល​កម្រាល​ស្ពាន ដោយ​ត្រូវ​បក​កៅស៊ូ​ចាស់ អ៊ុត​កៅស៊ូ​ថ្មី ។​


 
​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី ៧ ខែមេសា បាន​បញ្ជាក់ថា រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ នឹង​អនុ​ញ្ញ​ត​ឱ្យធ្វើ​ចរាចរ ទ្វេ​ទិស​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ជា​បណ្ដោះអាសន្ន​។ 
 
​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ រថយន្ត និង​ទោចក្រយានយន្ត ដែល​ធ្វើដំណើរ​ពី​ផ្លូវជាតិ​លេខ​១ អាច​ពង្វាង​ចរាចរ តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ (​ផ្លូវ​ថៃ​ហ្គ័​រ​) ដើម្បី​ចៀសវាង​ការកកស្ទះ​ចរាចរ​នៅ​ចំណុច​ការដ្ឋាន​ខាងលើ​៕  
 

Tag:
 ស្ពាន​មុនី​វង្ស​ចាស់​
© រក្សាសិទ្ធិដោយ thmeythmey.com