ជាតិ
ពីនេះ ពីនោះ
ត្រីក្បក ហាក់បាត់វត្តមានពីបឹងទន្លេសាប និងទន្លេមេគង្គកម្ពុជាហើយ
08, Apr 2021 , 9:59 pm        
រូបភាព
ដោយ៖ ឈុត ទូច 
 
ត្រីក្បក ជាប្រភេទត្រី ដែលអាចរស់នៅក្នុងទឹកសាបផង និងទឹកភ្លាវផងដែរ។ វាជាប្រភេទត្រី ធ្វើចរាចរផ្លាស់ទីផ្លូវឆ្ងាយ ពីតំបន់ទឹកភ្លាវ ក្នុងដែនដីសណ្តរទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ចូលមកក្នុងបឹងទន្លេសាប និងទន្លេមេង្គ និងហូសទៅផ្នែកខាងលើដល់ប្រទេសឡាវ យ៉ាងហោចណាស់ក៏ជាង ២០០០ គីឡូម៉ែត្រដែរ (សូមមើលផែនទីផ្លូវធ្វើចរាចររបស់វា ពណ៌ទឹកក្រូច)។



ត្រីក្បក មានឈ្មោះវិទ្យាសាស្ត្រ Tenualosa thibaudeaui និងឈ្មោះភាសាអង់គ្លេស Laotian shad ។ បច្ចុប្បន្ននេះ ត្រីក្បក ហាក់បាត់វត្តមានពីបឹងទន្លេសាប និងទន្លេមេគង្គកម្ពុជាហើយ ព្រោះយើងអាចឃើញវត្តមានរបស់វាដោយកម្រ។ 
 
គេហទំព័រសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) បានចាត់ចំណាត់ថ្នាក់ត្រីក្បក ជាប្រភេទត្រី «ងាយរងគ្រោះ»។ ចំពោះមូលហេតុនៃការថយចុះបរិមាណត្រីក្បកនេះ គឺបណ្តាលមកពីកត្តាជាច្រើន ដូចជា៖ ការនេសាទហូសកម្រិត ការបាត់បង់ទីជម្រក ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តោយដងទន្លេមេគង្គ ពិសេស ការសាងសង់ទំនប់វារិអគ្គិសនី ដែលជាកត្តាចម្បង រំខានដល់ផ្លូវធ្វើចរាចរផ្ទាស់ទី និងវដ្តជីវិតរបស់ពួកវា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com