ដំណាំកសិកម្ម ហាក់កំពុងដណ្តើមកាន់កាប់ដីព្រៃ និងព្រៃលិចទឹក?
ជាតិ
ពីនេះ ពីនោះ
ដំណាំកសិកម្ម ហាក់កំពុងដណ្តើមកាន់កាប់ដីព្រៃ និងព្រៃលិចទឹក?
09, Apr 2021 , 8:59 am        
រូបភាព
ទំនោរចង់បានដីចម្ការជាកម្មសិទ្ធផ្ទាល់ខ្លួន បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជា។ នៅតាមតំបន់ដែលមានព្រៃ និងព្រៃលិចទឹក ដែលនៅសេសសល់ គេសង្កេតឃើញមានការទន្រ្ទានកាន់កាប់ជាកម្មសិទ្ធឯកជនជាបន្តបន្ទាប់។ នៅក្នុងរដូវប្រាំង មានអណ្តាតភ្លើង និងផ្សែងហុយទ្រលោម ចេញពីតំបន់ព្រៃទាំងនោះ ដែលជាលទ្ធផលនៃកាប់ទន្ទ្រាន និងដុតដើម្បីប្រែក្លាយដី ទៅជាដីកសិកម្មជាកម្មសិទ្ធិ ដោយខុសច្បាប់។ បច្ចុប្បន្ននេះ ដំណាំកសិកម្ម ហាក់កំពុងដណ្តើមកាន់កាប់ដីព្រៃ និងព្រៃលិចទឹក។ ប៉ុន្តែ ដីព្រៃទាំងនោះ គឺជាជម្រកដ៏សំខាន់ សម្រាប់ពពួកសត្វ ម្រឹគីម្រឹគា បក្សាបក្សី និងមច្ឆជាតិផងដែរ ដែលបានរស់នៅទីនោះអស់ជាច្រើនសតវត្សរ៍មកហើយ។ សូមចែករំលែករូបត្លុក និងអត្ថបទនេះ និងសូមចូលរួមជាមួយពួកយើងក្នុងការអភិរក្សព្រៃធម្មជាតិ និងព្រៃលិចទឹក របស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com