ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ២​នាក់​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​អ្នករត់​រថយន្តឈ្នួល​
08, Apr 2021 , 6:28 pm        
រូបភាព
ហាងកាហ្វេលឹង១០០០ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ហាងកាហ្វេលឹង១០០០ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នា​ល្ងាច​ថ្ងៃទី​៨ ខែមេសា នេះ ជុំវិញ​ការរកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​២​នាក់​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​បុរស​អ្នករត់​រថយន្តឈ្នួល​។ អ្នកជំងឺ​២​នាក់​នេះ មាន​ប្រវត្តិ​ចូល​ហាង​កាហ្វេ​មួយកន្លែង ដែល​បុរស​ខាងលើ​ធ្លាប់​ចេញចូល​ជាប្រចាំ​មុន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ កាលពី​ចុងខែ មីនា​។​

 
​អ្នកពាក់ព័ន្ធ​ជាមួយនឹង​បុរស​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​អ្នកបើករថយន្ត​រថយន្ត​ឈ្នួល និង​ហាង​កាហ្វេ​លឹ​ង្គ​១០០០ រួមមាន  លោក ទាវ សូ​វៀត អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ដែល​បាន​ទៅ​ហាង​កាហ្វេ​លឹ​ង្គ​១០០០ កាលពី​ថ្ងៃទី​១៨ ខែមីនា និង​លោក ពុធ សំអាត អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​បាន​ទៅ​ហាង​កាហ្វេ​លឹ​ង្គ​១០០០ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​។ 
 
​រដ្ឋបាល​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ទាំងពីរ​នាក់​ខាងលើ ត្រូវ​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ហើយ​ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ ,០៧៧ ៧៨៩ ០០១ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

គួរបញ្ជាក់ថា បុរសអ្នករត់រថយន្តឈ្នួលម្នាក់រស់នៅសង្កាត់គោកចក ក្រុងសៀមរាប រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា បន្ទាប់ពីមានប្រវត្តិដឹកជនបរទេស និងអនិកជន ពីភ្នំពេញ-សៀមរាប។ ភ្លាមៗ អាជ្ញាធរបានចុះបិទទីតាំងមួយចំនួន ក្នុងនោះមានហាងកាហ្វេ លឹង ១០០០ កណ្ដាលក្រុងសៀមរាបផងដែរ។ ក្រោយមកទៀត បុគ្គលិកនៅក្នុងហាងនេះចំនួន២នាក់ បានតេស្ដវិជ្ជមានកូវីដ១៩ផងដែរ៕
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com