COVID-19
ជាតិ
ចរាចរណ៍ដ៏កកស្ទះកាលពីព្រលប់ ដោយសារអាជ្ញាធរបិទស្ពានព្រះមុនីវង្សចាស់ដើម្បីជួសជុល ទិដ្ឋភាពកកស្ទះនៅក្បាលថ្នល់នាព្រលប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ ថតដោយ អ៊ូ សុខមាន
× នាព្រលប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា នេះ ចរាចរណ៍នៅចំណុចផ្លូវបំបែកក្បាលថ្នល់ មានការកកស្ទះយ៉ាងខ្លាំង ដោយសារអាជ្ញាធររាជធានីភ្នំពេញ ផ្អាកចរាចរនៅលើស្ពានព្រះមុនីវង្សចាស់រយៈពេល៣ថ្ងៃ គឺចាប់ពីម៉ោង៨ព្រឹក ថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមេសា ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវបកកៅស៊ូចាស់ អ៊ុតកៅស៊ូថ្មី ។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ អនុញ្ញតឱ្យធ្វើចរាចរ ទ្វេទិសនៅលើស្ពានព្រះមុនីវង្សថ្មីជាបណ្ដោះអាសន្ន និងអាចពង្វាងនៅស្ពានព្រែកសំរោង។ រីឯអ្នកដែលធ្វើដំណើរពីផ្លូវជាតិលេខ១ អាចពង្វាងចរាចរ តាមផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅចំណុចការដ្ឋានខាងលើ។
ទោះបីជាមានផ្លូវពង្វាងយ៉ាងណាក៏ដោយ ក៏មិនអាចបញ្ចៀសការកកស្ទះបាននោះឡើយ ខណៈដំណើររបស់ពលរដ្ឋ បានកៀកទៅនឹងម៉ោង៨យប់នៃបម្រាមគោចរក្នុងរាជធានី ដែលឈានដល់រាត្រីទី៨ ៕
© រក្សាសិទ្ធិដោយ thmeythmey.com