ពីនេះ ពីនោះ
ពាក្យខ្លះសរសេរជាអក្សរ«ណ»តែបញ្ចេញសំឡេងជាអក្សរ«ន»
× ពាក្យមួយចំនួនសរសេរជាអក្សរ«ណ»តែបញ្ចេញសំឡេងជាអក្សរ«ន»។ ពាក្យទាំងនោះមានដូចជា ប្រពៃណី,រជ្ជប្បវេណី, គ្រាមណី,រមណី,បវេណី,វាណី,វេរមណី,ស្រាពណី,ឃរណី,ធរណីជាដើម។ នេះជាលក្ខណៈពិសេសក្នុងភាសាខ្មែរដែលអាចអានពីសំឡេងអក្សរ«ណ»ទៅ«ន»។
មានពាក្យជាច្រើនទៀតដែលមានលក្ខណៈដែលអាចយកសំឡេងពីអក្សរផ្សេង ទៅអានជាអក្សរផ្សេងមួយទៀត។ ពាក្យទាំងនោះមានដូចជា តារា,តំបន់,ធម្មតា,ធីតា,ទេវតា,សា្មរតីជាដើម។ ពាក្យទាំងនេះគឺយើងសរសេរជាអក្សរ«ត»តែបញ្ចេញសំឡេងជាអក្សរ«ដ»។
ពាក្យ បិតា,បិសាច,ខន្តី ជាដើមដែលយើងសរសេរជាស្រៈ«ិ»តែអានជាស្រៈ«ី»។ ពាក្យ ស្ថិរភាព,ចិរភាព គឺយើងសរសេរជាស្រៈ«ិ»តែអានជាស្រៈ«េ»៕
© រក្សាសិទ្ធិដោយ thmeythmey.com