អត្ថបទពាណិជ្ជកម្ម
ទិញទំនិញតាម Wing App មិនចាំបាច់មានទឹកប្រាក់ក្នុងគណនី ហើយបញ្ចុះតម្លៃ៥០%ទៀត
11, Apr 2021 , 10:47 am        
រូបភាព
ដោយ: ថ្មីៗ
ឥឡូវនេះ អតិថិជនដែលមិនមានទឹកប្រាក់ក្នុងគណនីវីង ក៏អាចបញ្ជាទិញទំនិញ ដែលមានការបញ្ចុះតម្លៃ រហូតដល់៥០%ភាគរយ ពី វីងម៉ល បានដែរ។ មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបាន សេវាដឹកជញ្ជូនដោយឥតគិតថ្ងៃ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់ថែមទៀត។
 
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក៏ដូចជាចូលរួមកាត់បន្ថយ ការរីករាលដាលនៃជំងឺកូវីដ-១៩ អតិថិជនអាចបញ្ជាទិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពីផ្ទះ បានយ៉ាងងាយស្រួល ជាមួយការបញ្ចុះតម្លៃ រហូតដល់៥០% លើមុខទំនិញមួយចំនួន។ 
 
ជាមួយ វីងម៉ល លោកអ្នកអាចស្វែងរកហាងល្បីៗ រាប់រយនៅរាជធានីភ្នំពេញ រួមមាន៖ ហាងឡោតិចសេង លក់ផ្លែឈើស្រស់  ហាងទឹកក្រូច Coca Cola, Amazon Café, Coffee Today, Pizza Company, Heng Mart, Sun Cha, Huawei, Toys&Me និងហាងជាច្រើនផ្សេងទៀតដែលកំពុងផ្តល់ការបញ្ចុះតម្លៃ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលលោកអ្នកនឹកស្មានមិនដល់។ 
 
អតិថិជនដែលមានកម្មវិធី ស្មាតហ្វូនវីង អាចចូលទៅក្នុងមុខងារវីងម៉ល រួចបញ្ជាទិញទំនិញដែលខ្លួនត្រូវការ បានយ៉ាងងាយស្រួល។ អ្នកដឹកជញ្ជូនរបស់ វីងម៉ល នឹងដឹកទំនិញទាំងនោះដល់ផ្ទះ របស់លោកអ្នកភ្លាមៗ។  បន្ទាប់មក លោកអ្នកអាចបង់ជាសាច់ប្រាក់ដោយផ្ទាល់ជាមួយអ្នកដឹកជញ្ជូន ក្រោយពេលទទួលបានទំនិញ  ហើយការដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់ចម្ងាយ ១០គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ។ 
សម្រាប់អ្នកដែលមិនទាន់មានគណនីវីង លោកអ្នកគ្រាន់តែចូលទៅក្នុងApp Store ឬ Play Store បន្ទាប់មកស្វែងរកពាក្យ Wing Money នោះ លោកអ្នកអាចបង្កើតគណនីវីងបាន ដោយខ្លួនឯង៕




 
(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com