ជាតិ
សុខភាព
អាជ្ញាធរចុះបិទ«ផ្សារចាស់» បន្ទាប់ពីរកឃើញអ្នកវិជ្ជមានCOVID-19
12, Apr 2021 , 10:01 am        
រូបភាព
ភ្នំពេញ៖  លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះបិទខ្ទប់ផ្សារចាស់ទាំងមូល នាព្រឹកថ្ងៃទី១២មេសានេះ ក្រោយរកឃើញមានអ្នកជំងឺកូវីដ-១៩(COVID-19)ចេញ-ចូលក្នុងផ្សារនេះ។ លោក សុខ ពេញវុធ ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទយ៉ាងខ្លីដូច្នេះ៖«ពេលនេះកងកម្លាំងមានសមត្ថកិច្ច  និងគ្រូពេទ្យស្ម័គ្រចិត្តកំពុងរវល់ខ្លាំងលើការងារនេះ»។

 
បច្ចុប្បន្នការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកើតចេញពីព្រឹត្តិការណ៍២០កុម្ភៈ មិនត្រឹមតែបិទផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញទេ សូម្បីការចរាចរណ៍ពីសង្កាត់មួយទៅសង្កាត់មួយ ពីខេត្តមួយទៅខេត្តមួយ ក៏អាជ្ញាធរបានបិទខ្ទប់ផងដែរ ដើម្បីទប់ស្កាត់នៃឆ្លងរាលដាលជំងឺនេះកាន់តែធំ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៥១៥ករណី ក្នុងនោះ៣៩៨២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២២១២ នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់៣០នាក់។
 
ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់៕
 




Tag:
 COVID-19
  ផ្សារចាស់
© រក្សាសិទ្ធិដោយ thmeythmey.com