ពីនេះ ពីនោះ
កុំសរសេរ«គេចវេស»សរសេរជា«គេចវេះ»ទើបត្រូវ
13, Apr 2021 , 7:29 am        
រូបភាព
ពលរដ្ឋខ្លះនៅតែស្រពេចស្រពិលថាគួរតែសរសេរជា«គេសវេស»ទើបត្រូវ ឬសរសេរជា«គេចវេះ»ទើបត្រូវ។ ការពិតពលរដ្ឋគួរតែសរសេរ«គេចវេះ»ទើបត្រឹមត្រូវតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ​ ជួន​ ណាត។ ពាក្យនេះកើតចេញពីការផ្សំគ្នារវាងពាក្យ«គេច»និង«វេះ»។

 
ពាក្យ​«​គេច​» ជា​កិរិយាស័ព្ទ មានន័យថា ចៀសវាង​៖ គេច​ចុះ​គេច​ឡើង​, ទាហាន​ទៅខាង​ឆ្វេង ចោរ​ទៅខាង​ស្ដាំ​។  ពាក្យ​«​វេះ​» ជា​កិរិយាសព្ទ មានន័យថា គេច​មិន​ឲ្យ​ជួប​, ដោះខ្លួន​ចេញ​មិន​ឲ្យ​ឃើញ​៖ វេះ​មិន​មក​ផ្ទះ វេះ​មិន​ចូល​សាលារៀន​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com