រថយន្ត
អន្តរជាតិ
ក្រុងម៉ុមបៃចាប់ផ្តើមសេវាកម្មតាក់ស៊ីផ្លូវទឹក ដើម្បីកាត់បន្ថយការកកស្ទះផ្លូវគោក និងផ្លូវដែក
12, Apr 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
អាជ្ញាធរក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានប្រកាសពីគម្រោងដំណើរការសេវាកម្មតាកស៊ីផ្លូវទឹក (Water Taxi) ចាប់ពីខែឧសភា ឆ្នាំ២០២១ ដែលជាផ្នែកមួយនៃកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោក និងផ្លូវដែក។ នេះបើតាមការផ្សាយរបស់ Mumbai LIVE។

 
សេវាកម្មតាក់ស៊ីផ្លូវទឹក នឹងមានចំនួន១២ខ្សែទៅកាន់តំបន់ផ្សេងៗនៅក្នុងទីក្រុងម៉ុមបៃ ដែលប្រតិបត្តិការដោយក្រុមហ៊ុនឯកជន ចាប់ពីខែឧសភា ហើយនឹងមានការបន្ថែមផ្លូវទឹកផ្សេងទៀតនាដំណាច់ខែធ្នូ ឆ្នាំ២០២១ នេះ។
 
បច្ចុប្បន្ន ដំណើរផ្លូវគោកលើចម្ងាយផ្លូវ១៣៤គីឡូម៉ែត្រ ពីភាគខាងត្បូងក្រុងម៉ុមបៃ ទៅកាន់ក្រុង Kashid ត្រូវចំណាយពេលជាង៣ម៉ែត្រ។ ប៉ុន្តែសម្រាប់ផ្លូវទឹកវិញ វាមានចម្ងាយតែ៦០ម៉ែត្រប៉ុណ្ណោះ ហើយនឹងត្រូវចំណាយពេលត្រឹម២ម៉ោង។
 
អាជ្ញាធរក្រុងម៉ុមប៉ៃ បានអះអាងថា ដំណាក់កាលដំបូង តាក់ស៊ីផ្លូវទឹក អាចផ្ទុកអ្នកដំណើរពី១០ទៅ១៤នាក់ក្នុងមួយលើក ហើយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន គ្រោងពង្រីកចំនួនអ្នកដំណើរឲ្យបាន៣០នាក់ក្នុងមួយលើកនាពេលអនាគត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com