កីឡាអន្តរជាតិ
អន្តរជាតិ
Barca ទម្លាក់ Real ក្លាយជាក្លិបថ្លៃជាងគេលើលោកលើកដំបូង ឯ Man Utd ធ្លាក់​ទៅ​លេខ​៤
13, Apr 2021 , 11:17 am        
រូបភាព
ទស្សនា​វ​ដ្តី​​របស់​អាមេរិក Forbes បានបង្ហាញ​បញ្ជី​ចំណាត់ថ្នាក់​ក្លិប​កីឡាបាល់ទាត់​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​ចំនួន​១០ (Top 10 world's most valuable football clubs) សម្រាប់​ឆ្នាំ​២០២១​។ Barcelona ទម្លាក់ Real Madrid ​ដើម្បីប្រជែងយកចំណាត់ថ្នាក់​លេខ​១​ ស្របពេល Manchester United ធ្លាក់​ពី​លេខ​៣ ទៅ​លេខ​៤​។ Bayern Munich ឡើងទៅលេខរៀងទី៣វិញ។​



Barcelona ឡើងទៅឈរកំពូលតារាង​នៃ​បញ្ជី The World Most Valuable Football Clubs ជាលើកដំបូងនៅ​ឆ្នាំ​២០២១នេះ​ ក្នុង​តម្លៃ​ ៤,៧៦​ពាន់​លាន​ដុល្លារអាមេរិក​។ Real Madrid ដែលធ្លាប់កាន់តំណែងនេះ៥លើកធ្លាក់ទៅលេខពីរវិញ ដោយមានតម្លៃ៤,៧៥​ពាន់​លាន​ដុល្លារអាមេរិក។ Man Utd ដែល​ធ្លាប់​ឈរ​ចំណាត់ថ្នាក់​លេខ​១​ចំនួន​១១​លើក បាន​ធ្លាក់​ទៅ​លេខ​រៀង​ទី​៤​វិញ ខណៈឆ្នាំមុននៅលេខ៣​។ បិសាចក្រហមមានតម្លៃ​ ៤,២ ពាន់​លាន​ដុល្លារ តាមពីក្រោយ Bayern Munich ដែលលេខ៣ មានតម្លៃ ៤,២១៥ ពាន់​លាន​ដុល្លារ ។​
 
​នៅ​ឆ្នាំ​២០២១​នេះ ក្នុងចំណោម​ក្លិប​កីឡាបាល់ទាត់​ថ្លៃ​បំផុត​ទាំង​១០លើលោកដែល Forbes បានចេញ​ផ្សាយ​នោះ មានក្លិប​បាល់ទាត់​​មកពី Premier League ដល់ទៅ៦ឯណោះ។ ក្លិបទាំង៦របស់អង់គ្លេសរួមមាន Manchester United, Liverpool, Manchester City, Chelsea, Arsenal និង Tottenham Hotspur។​
 
​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​ក្លិបដែលស្ថិតក្នុងបញ្ជី The World Most Valuable Football Clubs ទាំង១០ សម្រាប់​ឆ្នាំ​២០២១នេះ៖
១. Barcelona តម្លៃ ៤,៧៦ ពាន់លានដុល្លារអាមេរិក
២. Real Madrid តម្លៃ ៤,៧៥ ពាន់លានដុល្លារអាមេរិក
៣. Bayern Munich តម្លៃ ៤,២២ ពាន់លានដុល្លារអាមេរិក
៤. Manchester United តម្លៃ ៤,២ ពាន់លានដុល្លារអាមេរិក
៥. Liverpool តម្លៃ ៤,១ ពាន់លានដុល្លារអាមេរិក
៦. Manchester City តម្លៃ ៤ ពាន់លានដុល្លារអាមេរិក
៧. Chelsea តម្លៃ ៣,២ ពាន់លានដុល្លារអាមេរិក
៨. Arsenal តម្លៃ ២,៨ ពាន់លានដុល្លារអាមេរិក
៩. Paris St-Germain តម្លៃ​ ២,៥ ពាន់លានដុល្លារអាមេរិក
១០. Tottenham តម្លៃ ២,៣ ពាន់លានដុល្លារអាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com