ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​ការ​ស្រមុក​ប៉ះពាល់​ដល់​ទំនាក់ទំនង​អ្នក​ដូចម្តេចខ្លះ​?
13, Apr 2021 , 10:59 pm        
រូបភាព
​ការ​ដេក​ស្រមុក​អាចជា​ភាព​តានតឹង​ដ៏​ធំ​មួយ​សម្រាប់​ទំនាក់ទំនង​របស់​អ្នក​។ តាម​ការសិក្សា​ម​យ​យ​បាន​បញ្ជាក់​អោយដឹងថា មាន​គូសង្សារ​ច្រើនជាង ៥០​ភាគរយ​ដែល​បញ្ជាក់ថា ការ​ដេក​ស្រ​មុក​នាំអោយ​មាន​ការឈ្លោះប្រកែក​គ្នា​យ៉ាងធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ពួកគេ​។ ក្នុងនោះដែរ​ពួកគេ​ប្រមាណ ៨០​ភាគរយ បាន​និយាយថា ពេលខ្លះ​ពួកគេ​ត្រូវ​តែ​ដេក​បន្ទប់​ផ្សេងៗ​គ្នា​ដើម្បី​កុំអោយ​លឺ​សម្លេង​ស្រមុក​នេះ​។ ការ​ដេក​ស្រមុក​អាចធ្វើអោយ​ទំនាក់ទំនង​មាន​ភាព​ស៊ាំចិត្ត​ទាំង​ពីរ​នាក់​តែ​ម្តង​។ ចាប់តាំងពីរ​ការ​ដេក​ស្រមុក​រំខាន​ដល់​ការ​ដេក​មក វា​ក៏​នាំអោយ​ប៉ះពាល់​ដល់​ជីវិត​ប្តី​ប្រពន្ធ​ដោយ​ផ្ទាល់​ដែរ​។​

 
​ការ​ស្រមុក និង​ឈប់​ដេក​
​បើ​យោង​ទៅតាម​ប្រភព​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​វិទ្យាសាស្ត្រ Franklin (Franklin Institute Resources for Science Learning) បានអោយដឹងថា ការ​ដេក​បាន​គ្រប់គ្រាន់​គឺជា​អាហារ​, ទឹក និង​ខ្យល់​ដ៏​សំខាន់​សម្រាប់​ខួរក្បា​។ ការ​ដេក​ស្រមុក​របស់​អ្នក​ធ​ញ​វើ​អោយ​ដៃគូ​ភ្ញាក់​បាន ដូច្នេះ​គួរ​ឬ​មិន​គួរ​ក៏​ធ្វើអោយ​ដំណេក​របស់​គេ​មិន​អាច​ដូចដើម​វិញ​បានដែរ​។ ការ​បន្ត​នូវ​ការ​ដេក​មិន​គ្រប់គ្រាន់​បែបនេះ​នាំអោយ​ពួកគេ​ដេក​លែងកើត​។ ការ​ដេក​មិនកើត​បែបនេះ​នាំអោយ​មិន​អាច​មាន​សមត្ថភាព​ផ្តោតអារម្មណ៍​ទៅលើ​អ្វី​ដែល​អា​ប៉ះពាល់​ដល់​ទំនាក់ទំនង​អ្នក​ដោយផ្ទាល់​បាន​ឡើយ​។​
 
​ទោះបីជា​ករណី​ភាគច្រើន​នៃ​ការ​ដេក​ស្រមុក​មិនមែន​ជា​ហេតុផល​ដោយ​ផ្ទាល់​សម្រាប់​រំខាន​ដល់​គូសង្សារ​ទាំងពីរ​ក៏ដោយ ប៉ុន្តែ​ផលប៉ះពាល់​របស់​វា​ទៅលើ​ដៃគូ​ពិតជា​នាំអោយ​មាន​ការឈ្លោះគ្នា​មែន​។ ការ​ដេក​មិន​គ្រប់គ្រាន់​ធ្វើអោយ​ស្រមុក ហើយ​ដៃគូ​របស់​ពួកគេ​ទំនងជា​មិន​អាច​ស៊ូទ្រាំ​បាន​ផង​ដែរ​នោះ ដូច្នេះ​បញ្ហា​នឹង​កើតមាន​ដល់​ទំនាក់ទំនង​របស់​គេ​ជា​មិន​ខ្លួន​។ អ្វី​ដែល​អាក្រក់​បំផុត​នោះ​គឺថា ពួកគេ​មិន​បានដឹងថា ពួកគេ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ​។ ឧទាហរណ៍ បញ្ហា​ដ៏​តូច​មួយ​អាច​នាំអោយ​មាន​ហានិភ័យ​បាន​ក្រោយពី​ដំណេ​កមាន​ការរំខាន ហើយ​ឈាន​ទៅរក​ការ​លែងលះ​គ្នា​ទៀត​ផង​។​
 
​ជ្រុះ​សក់​
​អា​ការៈជ្រុះ​សក់​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា​កើតឡើង​ទៅ​តាម​ពេលវេលា ព្រមទាំង​ជា​ការផ្លាស់ប្តូ​រលើ​រាងកាយ​របស់​ដៃគូ​ដែល​ដេក​មិន​ស្រមុក​។ នេះ​ដោយសារ​តែ​នៅពេល​មនុស្ស​ម្នាក់​ដេក​នៅ​ជិត​អ្នក​ស្រមុក​រំញោច​នៃ​អារម្មណ៍​លឺ​សម្លេង​ត្រូវ​កាត់បន្ថយ​។ ឧទាហរណ៍ ប្តី​ប្រពន្ធ​មួយគូ​ដែល​រស់នៅ​ជាមួយ​គ្នា​រយៈពេល​ជា​យូរ​ហើយ​ក៏​មិន​មាន​ការរំខាន​អ្វី​ពី​ការ​ដេក​ស្រមុក​របស់​ដៃគូ​ផងដែរ​។ បើ​យោង​ទៅតាម​អត្ថបទ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន New York Times បានអោយដឹងថា អ្នក​ដេក​ជាមួយ​ដៃគូ​ដេក​ស្រមុក​យូរ អាច​នាំអោយ​មាន​ការ​ថ្លង់​។​
 
​សំណាង​ដែរ មាន​មធ្យោបាយ​ជាច្រើន​ដែល​អាច​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ដេក​ស្រមុក​នេះ​បាន​។ បើសិន​ជា​អ្នក និង​ដៃគូ​កំពុងតែ​ប្រឈម​នឹង​បញ្ហា​នេះ អ្នក​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ដើម្បី​កំណត់​ថា​បង្កឡើង​ដោយសារ​មូលហេតុ​អ្វី​ខ្លះ​។ បើសិន​ជា​អ្នក​ធាត់​លើស​ទម្ងន់ ការ​សម្រក​ទម្ងន់​នឹង​អាច​មាន​ប្រយោជន៍ ហើយ​បើសិនជា​អ្នក​ដេក​ស្រមុក​លឺៗ វា​ប្រហែល​ជា​ដល់ពេល​ដែល​ត្រូវ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​ដេក​បាត់​ដង្ហើម​ហើយ​។ ការព្យាបាល​ប្រហែលជា​មាន​លក្ខណៈ​មិន​ទៀងទាត់​ព្រោះ​មាន​ការផ្លាស់ប្តូរ​ក្នុង​របៀប​រស់នៅ​ធម្មតា រហូត​ដល់​ការវះកាត់​តូចៗ​មួយ ប៉ុន្តែ​ករណី​នេះ​អ្នក​នឹង​អាច​ជួយសង្គ្រោះ​ពី​ការ​ដេក និង​ធ្វើអោយ​ទំនាក់ទំនង​កាន់តែ​មាន​ភាព​ស្រស់បំព្រង​ថែមទៀត​ផង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com