ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​រក​ពេល​ល្អ​បំផុត​សម្រាប់​ធ្វើ​លំ​ហាត់ប្រាណ​
14, Apr 2021 , 6:59 am        
រូបភាព
ជឿ​ឬ​ទេ​ថា វា​មាន​ពេល​ដ៏​សាក​សម​សម្រាប់​ធ្វើ​លំ​ហាត់ប្រាណ ហើយ​វា​ប្រែប្រួល​ទៅតាម​មនុស្ស​ម្នាក់ៗ​។​

 
​តើ​ពេល​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​?
The American Council on Exercise  បានបង្ហាញ​ជា​អនុសាសន៍​មួយ​ចំនួន​ដូចជា​៖
– យកចិត្តទុកដាក់​ទៅលើ​បម្រែបម្រួល​អរ​ម៉ូ​ន​ក្នុង​ខ្លួន ហើយ​ការធ្វើ​លំ​ហាត់ប្រាណ​អំឡុង​ពេល​ម៉ោង​ក្រោយ​ពី​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​គឺ​ស្ថិត​នៅ​ក្តៅឧណ្ណៗ​បំផុត​
– វាស់​សីតុណ្ហភាព​របស់​អ្នក​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​៥ ទៅ​៦​ថ្ងៃ​នៃ​រៀងរាល់​២ ទៅ​៣​ម៉ោង​ម្តង​។ ស្វែងយល់​ពី​លទ្ធផល និង​រក​ពី​ពេលដែល​ខ្លួន​របស់​អ្នក​ក្តៅឧណ្ណៗ​ជាង​គេ​បំផុត​
– រៀបចំ​គម្រោង​ក្នុង​ការធ្វើ​លំ​ហាត់ប្រាណ​នា​ពេល​រសៀល នៅពេល​ដែល​ការស្រាវជ្រាវ​បានបង្ហាញ​ថា ការធ្វើ​លំ​ហាត់ប្រាណ​នា​ពេល​រសៀល​អាច​ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​ការធ្វើ​លំ​ហាត់ប្រាណ និង​កម្លាំង​
– កុំ​ធ្វើការ​ផ្លាស់ប្តូរ​កាលវិភាគ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com