ជាតិ
ពន្យល់ពាក្យ
សង្រ្កាន្តឆ្នាំថ្មី
អត្ថន័យនៃពាក្យសង្ក្រាន្ត
13, Apr 2024 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
សង្ក្រាន្ត ចេញពី​ភាសាសំស្ក្រឹត «​សង្ក្រាន្តិ​»​។ បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត សង្ក្រាន្ត មានន័យថា ជា​ដំណើរ​ឃ្លាត​ចាក​ទី​; ការឈាន​ចូលដល់​; ដំណើរ​ពេញ​គ្រប់​ជាមួយ​ឆ្នាំ​។

 
សង្ក្រាន្ត អាច​ប្រែ​ឲ្យ​ស្រួល​យល់ថា ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី​។ ក្នុង​ពិធី​ចូលឆ្នាំថ្មី សង្ក្រាន្ត មាន​៣​ថ្ងៃ គឺ​ថ្ងៃទី​១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី​២ ជា ពារ​កណ្ដាល ឬ​ហៅថា វ័ន​បត (​ថ្ងៃ​ខ្វាក់​), និង ថ្ងៃទី​៣ ជា ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង​៕
 
 



Tag:
 សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com