សម្តេច ហ៊ុន សែន មិនអត់ឱនដល់​មន្ត្រីដែលធ្វើឲ្យបែកធ្លាយសារផ្ទៃក្នុងនោះឡើយ
COVID-19
ជាតិ
សម្តេច ហ៊ុន សែន មិនអត់ឱនដល់​មន្ត្រីដែលធ្វើឲ្យបែកធ្លាយសារផ្ទៃក្នុងនោះឡើយ
14, Apr 2021 , 11:37 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​រាត្រីថ្ងៃទី១៤ ខែមេសា នេះ បាន​ថ្លែងសារបន្ទាន់មួយទាក់ទងនឹងវិធាន​ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល​១៤ថ្ងៃ ដើម្បីទប់ស្កាត់​ការរាលដាលកូវីដ-១៩។



សម្តេចបាន​លើកឡើងថា ការបិទខ្ទប់នេះ មិនមែនជាការសម្លាប់ប្រជាជនដោយបង្អត់អាហារនោះឡើយ ដោយ​ការអនុវត្តធ្វើឡើងក្រោម​លក្ខខណ្ឌផ្សេងៗ។ សម្តេច​ចង់ឲ្យពលរដ្ឋទាំងអស់យល់ពីបំណងពិតប្រាកដរបស់រដ្ឋាភិបាល។ សម្តេចបានសុំទោសចំពោះករណីមន្ត្រីដែលខ្វះការទទួលខុសត្រូវក្នុងរដ្ឋាភិបាលដែលធ្វើឲ្យ​សារផ្ទៃក្នុងបែកធ្លាយ និងបង្កឲ្យមានភាពចលាចល។

សម្តេចនឹងដាក់ទោសទណ្ឌមន្ត្រីនោះនៅពេលដែលស្រាវជ្រាវរកឃើញ។ សម្តេចអះអាងថា ការបែកធ្លាយសារសំឡេងនេះ បានធ្វើឲ្យប៉ះទង្គិចអារម្មណ៍ពលរដ្ឋ ដែលខុសពីវត្ថុបំណងរបស់រដ្ឋាភិបាល។


© រក្សាសិទ្ធិដោយ thmeythmey.com