COVID-19
ជាតិ
COVID-19៖ វិជ្ជមាន​៣៤៤​នាក់ ភ្នំពេញ និង​ស្វាយរៀង​ច្រើនជាងគេ ខណៈ​អ្នកជា​សះស្បើយ​២៩​នាក់​
15, Apr 2021 , 1:25 pm        
រូបភាព
​ភ្នំពេញ​៖ អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣៤៤​នាក់​ថែមទៀត នៅ​ថ្ងៃទី​១៥ មេសា​នេះ​។ ក្នុងនោះ​ភ្នំពេញ និង​ស្វាយរៀង មាន​អ្នក​ឆ្លង​ច្រើនជាងគេ​។ ដោយឡែក​អ្នកជា​សះស្បើយ​មាន​២៩​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។​



ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នកជំងឺ​ទាំង​៣៤៤​នាក់​នេះ មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន​៣៣៩​នាក់ រីឯ​មនុស្ស​៥​នាក់​ទៀត ជា​ករណី​ពលករ​មកពី​ថៃ និង​ករណី​នាំចូល​ពី​ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី​។​
 
​ដោយឡែក​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នេះ មាននៅ​ភ្នំពេញ ២៤៣​នាក់ , ស្វាយរៀង​៧១​នាក់​, កណ្ដាល​៨​នាក់​, កោះកុង​៥​នាក់ , ព្រះសីហនុ ៦​នាក់ , តាកែវ​៣​នាក់ ,​ក្រចេះ​២​នាក់ និង​សៀមរាប​១​នាក់​។​
 
​បច្ចុប្បន្ន​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៥២១៨​នាក់ ក្នុងនោះ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ៤៦៧៦​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​២៣១៩​នាក់ និង​ស្លាប់​៣៦​នាក់​។​

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com