Barcelona លើកពាន Copa del Rey
កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona លើកពាន Copa del Rey
18, Apr 2021 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
Barcelona បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Copa del Rey ដោយបានស៊ុតបាល់បញ្ចូល៤គ្រាប់ក្នុងរយៈពេលត្រឹម១២នាទី លើ Athelitc Bilbao។

 
គ្រាប់បាល់បញ្ចូលទីដំបូង កើតឡើងក្រោយប្រកួតបាន៦០នាទី ដែលសម្រេចបានដោយ Antoine Griezmann ហើយ Frenkie de Jong តែតបញ្ចូលទីនារយៈពេល៣នាទីបន្ទាប់។ ពីរគ្រាប់បន្ថែមទៀតសម្រេចបានដោយ Lionel Messi។ 
 
នេះជាការលើពានដំបូងរបស់លោក Ronald Koeman ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Barcelona។ «ឈ្នះពានណាមួយ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ»។ លោកបានលើកឡើងយ៉ាងដូច្នេះ ខណៈបច្ចុប្បន្ន Barcelona ស្ថិតនៅចំណាត់ថ្នាក់ទី៣នៃក្របខណ្ឌ La Liga។
 
សម្រាប់ Bilbao ពួកគេបានចាញ់វគ្គផ្តាច់ព្រ័ត្រ Copa del Rey ពីរលើកជាប់ៗគ្នាក្នុងរយៈពេលត្រឹម២សប្តាហ៍ បន្ទាប់ពីពួកគេចាញ់ Real Sociedad នាការប្រកួតកាលពីថ្ងៃទី៣ ខែមេសាសម្រាប់ពានឆ្នាំ២០២០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com